(ភ្នំពេញ)៖ ហាងកាហ្វេ «មេឌាកាហ្វេ» ស្លាកយីហោខ្មែរមួយ បានបើកសម្ពោធជាផ្លូវការហើយ នៅភូមិរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការបើកសម្ពោធជាផ្លូវការ នេះ បានប្រារព្ធធ្វើឡើងនៅចុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បន្ទាប់ពីបើលក់សាកល្បងជាងមួយមកនេះ ដែលទទួលបានការគាំទ្រខ្ពស់អតិថិជន។
មេឌាកាហ្វេ មានកាហ្វេ មានឱជារសឈ្ងុយឆ្ងាញ់ មកពីសហរដ្ឋអាមេរិក រួមផ្សំទាំងទីតាំងដ៏សែនមនោរម្យ ខ្យល់អាកាសបរិសុទ្ធពោរពេញដោយផាសុខភាព សម្រាប់ការសម្រាកកម្សាន្ត ធ្វើកិច្ចការសាលា ពិភាក្សាការងារ ធ្វើការណាត់ជួបប្រជុំជាមួយក្រុមការងារ ប្រកបដោយភាពស្ងប់ស្ងាត់ សុវត្ថិភាព តម្លៃសមរម្យ សេវាកម្មរហ័សទាន់ចិត្ត។
មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចទទួលទាន នូវអាហារសម្រន់ផ្សេងៗ មានដូចជា បឺហ្គឺសាច់ត្រីធុណា-គោ-មាន់ , សាច់អាំង-ប្រហិតបំពង , គ្រាប់ធញ្ញជាតិផ្សេងៗ នំកំប៉ុងដែលនាំចូលផ្តាច់មុខពីក្រុមហ៊ុនដើមផ្ទាល់ និងជាពិសេសគឺរសជាតិ អំពិលឆឹងមេឌា ដ៏សែនឆ្ងាញ់ប្លែកមាត់គ្មានពីរ រួមផ្សំជាមួយឈុតអាហារសម្រន់-ភេសជ្ជៈប្រចាំមេឌាកាហ្វេទៀតផង ។
មេឌាកាហ្វេ រង់ចាំបម្រើអតិថិជន ពីថ្ងៃចន្ទ-អាទិត្យ ពីម៉ោង៧ព្រឹកតទៅ។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងបានតាមរយ:ទូរស័ព្ទលេខ៖ 087 766 278 / 0769 666 278 / 086 777 278 និង Facebook Page: Media Coffee៕