(ភ្នំពេញ)៖ ដើម្បីចូលរួមប្រកួតប្រជែងទីក្រុងស្អាត សាលាខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ បានដឹកនាំបានដឹកនាំមន្ត្រីសាលាខណ្ឌ យុវជនខណ្ឌ សន្តិសុខខណ្ឌ និងមានការចូលរួមពីប្រជាពលរដ្ឋផងដែរ បានចុះទៅសំអាតសំរាមនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខបុរីពិភពថ្មីកំបូល នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩នេះ។

លោក ឃឹម ស៊ុនសូដា បានថ្លែងថា បរិស្ថានជាចំណុចសំខាន់ណាស់សម្រាប់ ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បើបរិស្ថានមិនល្អហើយ ទោះបីជាខិតខំហូបល្អ ក៏នៅតែសុខភាព រងការប៉ះពាល់ដដែលពី បរិស្ថានជុំវិញខ្លួនយើងនេះ តែបើបរិស្ថានល្អវិញនោះ ទាំងអ្នកមានអ្នកក្រទទួលបានសុខភាព្អដូចគ្នា ដូច្នេះបរិស្ថានល្អជាកក្តាចាំបាច់បំផុតសម្រាប់ការរស់នៅ។

ពលរដ្ឋបានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះនោះទេ ការចុះសំអាត់សំរាមលើផ្លូវជាតិលេខ៤នេះ ជាចំណុចសំខាន់មួយព្រោះជាផ្លូវភ្ញៀវជាតិ និងអន្តរជាតិចេញចូល ដូច្នេះបើគ្មានសំរាមជាមុខមាត់មូលដ្ឋយើងមួយដែរ។

ចាប់តាំងពីរដ្ឋបាលសាលាខណ្ឌកំបូល បានដំណើរការមកទាំងបរិស្ថាន សុខទុកបងប្អូនប្រជាពលរដ្ឋលោកអភិបាល អភិបាលរងតែងតែចុះជាប្រចាំមិនថា ពេលណានោះទេ ឲ្យតែប្រជាពលរដ្ឋមានទុក្ខកង្វល់នោះ៕