(ភ្នំពេញ)៖ នៅខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបើករោងចក្រចំនួន២៣ទៀត សរុបទុនវិនិយោគជាង១២៨លានដុល្លារ បង្កើតការងារជូនពលរដ្ឋខ្មែររាប់ម៉ឺនកន្លែងថែមទៀត។
យោងតាម Facebook របស់ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេលពេញ១ខែ ក្នុងខែកក្កដា ឆ្នាំ២០១៩ ខ្លួនបានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន NAT BEST (CAMBODIA) ELECTRICAL & HOME APPLIANCE CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ កណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៩កន្លែង។
២៖ ក្រុមហ៊ុន CAMBODIAN JINGU NEW BUILDING MATERIALS CO., LTD. គម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ព្រះសីហនុ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៧កន្លែង។
៣៖ ក្រុមហ៊ុន CHENGHAOSHIYE (CAMBODIA) FASHION CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤១៥កន្លែង។
៤៖ ក្រុមហ៊ុន NEW EAST SOLAR ENERGY (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។
៥៖ ក្រុមហ៊ុន THE PRESTIGE HOSPITAL CO., LTD. គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ ១៦,១៧ និង១៨ ផ្លូវលេខ២១ និងលេខ០៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។
៦៖ ក្រុមហ៊ុន CHAMATHARN CO., LTD. គម្រោងបង្កើតរោងចក្រផលិតទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៦.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១២កន្លែង។
៧៖ ក្រុមហ៊ុន ZHEJIANG HAINIX SOFA CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគប្រមាណ ១.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៥កន្លែង។
៨៖ ក្រុមហ៊ុន T-NICE INTERNATIONAL PACKING (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រតម្លើងម៉ាស៊ីនវេចខ្ចប់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦កន្លែង។
៩៖ ក្រុមហ៊ុន JIANZHONGRUI ELECTRONICS TECHNOLOHGY (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអេឡិកត្រូនិច មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧កន្លែង។
១០៖ ក្រុមហ៊ុន PU ER TE CABINET (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគប្រមាណ ៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៨កន្លែង។
១១៖ ក្រុមហ៊ុន CAMBODIAN GOLDEN COAST WOOD PRODUCTS CO.,LTD. គម្រោងបង្កើតរោងចក្រ ផលិតទូដាក់ឥវ៉ាន់ ក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦៥កន្លែង។
១២៖ ក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំសាងសង់ផ្ទះ និងសម្ភារៈសំណង់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០កន្លែង។
១៣៖ ក្រុមហ៊ុន TB FLOORING (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង។
១៤៖ ក្រុមហ៊ុន KPNL CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ក្រណាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៤២ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤៨កន្លែង។
១៥៖ ក្រុមហ៊ុន XINYAO UNION (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០២៣កន្លែង។
១៦៖ ក្រុមហ៊ុន XING BANG PAPER INDUSTRIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃក្រដាស ផលិតកេសកាតុង និងថង់ក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រៃនិព្វាន្ត គងពិសី ខេត្តកំពង់ស្ពឹ មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨២កន្លែង។
១៧៖ ក្រុមហ៊ុន KHMER FRESH MILK CO.,LTD. គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឧកាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧កន្លែង។
១៨៖ ក្រុមហ៊ុន KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៦កន្លែង។
១៩៖ ក្រុមហ៊ុន JIANGSU HENGWEI TEXTILE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់ស្រោមពូក ស្រោមខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុ កម្រាលជូតជើង សម្លៀកបំពាក់ផ្ទះបាយ កន្សែង និងសម្ភារៈក្មេងលេងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៨៥០កន្លែង។
២០៖ ក្រុមហ៊ុន CHUAN LIH INTERNATIONAL CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសឹង្ហ ឃុំសឹង្ហ និងភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១៩៩កន្លែង។
២១៖ ក្រុមហ៊ុន JIA YU AN PACKAGING MATERIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់កាំបិត ឃុំវល្លិសរ ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៩កន្លែង។
២២៖ ក្រុមហ៊ុន NIU GENG DI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៣៧៨កន្លែង។
២៣៖ ក្រុមហ៊ុន CHUNLEI GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,២២១កន្លែង៕