(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកព្រលឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងពិសេសថ្មីមួយ ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ដោយសារឥទ្ធិពលនៃខ្យល់មូសុងនិរតី ធ្វើឲ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ។
ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនេះបណ្តាលឲ្យ៖
១៖ ការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ៤។
២៖ ខ្យល់មានល្បឿនខ្លាំងពី ១៥-២០ម៉ែត្រក្នុងមួយវិនាទី។
៣៖ រលកមានកម្ពស់ពី ១-២ម៉ែត្រ។
ជាមួយគ្នានេះ ក្រសួងធនធានទឹកអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិនេះ៕