(ភ្នំពេញ)៖ ចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបង្ហាញ វីដេអូ Teaser អំពី ស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10 មកបានកំពុងតែធ្វើឱ្យពិភពលោកកក្រើក និងភ្ញាក់ផ្អើលខ្លាំងបំផុត។

កាលពីពេលថ្មីៗនេះវីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ដែលមានប៊ិចគូរជារង្វង់ ហើយក្លាយទៅជាកាមេរ៉ា ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញវត្តមាន ស្តេចស្មាតហ្វូនប៊ិចជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ២០១៩ នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះ នៅក្នុងទីក្រុង ញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី០៧ សីហា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ ទី០៨ ខែសីហាឆ្នាំ ២០១៩ ម៉ោង៣ទៀបភ្លឺនៅកម្ពុជា។

ដូច្នេះ អ្នកគាំទ្រសាមសុងទាំងអស់ សូមរង់ចាំមើលទាំងអស់គ្នាថា តើស្តេចកំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 10ជំនាន់ថ្មីនេះ នឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះនោះខុសពីជំនាន់មុន ដោយតាមដានទស្សនាការផ្សាយផ្ទាល់ ពីទីក្រុងញូវយ៉ក តាមរយៈបណ្តាញសង្គមដូចខាងក្រោម៖

វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង៖ www.samsung.com, ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុនសាមសុង៖ www.facebook.com/SamsungCambodia និងតាមរយៈប្រព័ន្ធអនឡាញផ្សេងៗទៀតផងដែរ៕

សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា តើមានអ្វីដែលអស្ចារ្យ ប្លែក ឡូយខ្លះ!