(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា កម្ពុជាដាច់ខាតមិនឲ្យមានការនាំចូលសំរាមពីបរទេស ដើម្បីកែច្នៃឬក៏ផលិតជាថាមពលអគ្គិសនីនោះទេ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ព្រមានដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិគ្រប់មន្ត្រី និងកម្លាំងប្រដាប់អាវុធ ដែលប្រព្រឹត្តអំពើពុករលួយ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន ក្រើនរម្លឹកមន្រ្តី និងពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ការកើនឡើងកម្ពស់ទឹកតាមដងទន្លេ ក្នុងរដូវវស្សា (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន៖ ទ្វារនៅតែចំហសម្រាប់បក្សនយោបាយ ចង់ចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ (ចុចអាន)
៥៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ស្វាគមន៍កម្ពុជាដែលបដិសេធព័ត៌មានមូលដ្ឋានទ័ពចិនក្នុងប្រទេស ហើយកោតសរសើរចំពោះកម្ពុជាក្នុងការប្តេជ្ញាការពារបូរណភាពដែនដី (ចុចអាន)
៦៖ រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «របបសន្តិសុខសង្គម» (ចុចអាន)
៧៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល អរគុណរដ្ឋមន្ត្រីការបរទេសអាមេរិក ផ្តល់យុត្តិធម៌ឱ្យកម្ពុជា មិនជឿតាមការផ្សាយបំប៉ោងរឿងមូលដ្ឋានទ័ពចិន (ចុចអាន)
៨៖ ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះឃ្លាំងផ្ទុកសម្ភារ ខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាងផ្សាដែក ហើយខ្ទាតត្រូវកេសស្នោ, សមត្ថកិច្ចប្រើទឹកអស់១១១ឡាន ដើម្បីសង្គ្រោះ (ចុចអាន)
៩៖ ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវការចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថ តាមប្រព័ន្ធអនឡាញកម្ពុជា (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើង បាញ់ផ្លោងមីស៊ីល ជាលើកទី៣ក្នុងរយៈពេល៨ថ្ងៃ (ចុចអាន)
២៖ ចិននឹងលែងគិតអំពីការទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មកុំឲ្យរីកធំ ហើយងាកទៅប្រើយុទ្ធសាស្ត្រថ្មីតបតអាមេរិកវិញ, នេះបើតាមសារព័ត៌មានរដ្ឋចិន (ចុចអាន)
៣៖ ក្រោយការបំផ្ទុះគ្រាប់បែក៥កន្លែងនៅបាងកក ប៉ូលិសថៃរកឃើញគ្រាប់មីនបង្កៃនៅតំបន់មួយ (ចុចអាន)
៤៖ វេណេស៊ុយអេឡា៖ យន្តហោះអាមេរិកហោះរំលោភដែនអាកាសយើង ម្តងហើយម្តងទៀត ដែលវាអាចជាចេតនាបង្កជម្លោះ ឬអន្តរាគមន៍យោធា... (ចុចអាន)
៥៖ ទីបំផុតសន្ធិសញ្ញានុយក្លេអ៊ែរ INF រវាងអាមេរិក និងរុស្ស៊ីត្រូវរលាយសាបសូន្យជាផ្លូវការ ចំពោះមុខការព្រមានរឿងរត់ប្រណាំងសព្វាវុធដ៏អាក្រក់ (ចុចអាន)
៦៖ ក្រុមហ៊ុនអាមេរិក Boeing បន្តកែសម្រួលប្រព័ន្ធគ្រប់គ្រងការហោះហើររបស់ 737 MAX ដែលជាកត្តាចម្បងនាំឲ្យវាធ្លាក់អស់ពីរគ្រឿង នៅឥណ្ឌូណេស៊ី និងអេត្យូពី (ចុចអាន)
៧៖ នាវាមុជទឹកដែលកូរ៉េខាងជើងទើបផលិតថ្មី អាចផ្ទុកមីស៊ីលផ្លោង SLBM យ៉ាងតិច៣គ្រាប់, នេះបើតាមការជឿជាក់របស់កូរ៉េខាងត្បូង (ចុចអាន)
៨៖ ការនាំចេញទូរស័ព្ទវៀតណាមកើនឡើង៣.១% និងរកចំណូលបាន២៧.៣ពាន់លានដុល្លារ នារយៈពេល៧ខែឆ្នាំ២ (ចុចអាន)
៩៖ សហរដ្ឋអាមេរិកប្រកាសយកពន្ធ១០ភាគរយ លើផលិតផលចិន មានតម្លៃ៣០០ពាន់លានដុល្លារ (ចុចអាន)
១០៖ ជម្លោះជប៉ុន និងកូរ៉េខាងត្បូងកាន់តែរីកធំ! ជប៉ុនរៀបចំដកកូរ៉េខាងត្បូងចេញពី «បញ្ជីស» ស្តីពីការអនុគ្រោះការនាំចេញ (ចុចអាន)