(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៩២នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៨ករណី ឃាត់ខ្លួន៤០នាក់ និងប្រើប្រាស់២១ករណី ឃាត់ខ្លួន៥២នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ មានចំនួនសរុប៥,៣៦០ករណី ដោយឃាត់មនុស្សចំនួន១១,៦៦១ នាក់ (ស្រី៨៤១នាក់) (ជនបរទេស២៩៧នាក់ ស្រី៥០នាក់ មាន១២សញ្ជាតិ)៕