(ភ្នំពេញ)៖ ឱកាសការងារចំនួន ១,៧៨៣កន្លែង កំពុងរង់ចាំសិស្ស-និស្សិត អ្នកស្វែងរកការងារ និងអ្នកមានបំណងផ្លាស់ប្តូរការងារថ្មី ដែលលោកអ្នកអាចដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ ក្រុមហ៊ុនធំៗ ចំនួន១១ ក្នុងវេទិកាការងារ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមហ៊ុនធំៗដែលចូលរួមជ្រើសរើសកម្លាំងពលកម្ម រួមមាន៖ Super Duper, Chip Mong Group, Ming Wuoy Group, Modern Intergrated Service, BS Land and Home, MJQ Education, Hattha Kaksekar Limited, WB Finance Cambodia, Asianerial Advisory Int co., ltd., Noyakong Group, Brown Coffee and Bakery។
សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕