(ព្រះវិហារ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ស្រាប់តាមផ្ទះលក់ទំនិញនានា ក្នុងឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ជាលទ្ធផលបានរកឃើញផលិតផល ១០មុខ ហួសកាលបរិច្ឆេទ ព្រមទាំងដកហូតដុតកម្ទេចចោល។
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ ដែលកំពុងដាក់តាំងលក់ ក្នុងឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារខាងលើ រួចមកក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណចំនួន១០មុខ រួមមានទី៖ ទឹកត្រី ០២ដប, ទី៖ ទឹកម្ទេស ១៦ដប, ទី៣៖ ទឹកក្រូច ១២៧ដប, ទី៤៖ ទឹកផ្លែឈើ ចំនួន ១៥៦ដប, ទី៖ ទឹកត្រីកោះកុង ០២ដប, ទី៦៖ ស្រាបៀរ ០៦កំប៉ុង, ទី៧៖ Green Tea ៩៦ដប, ទី៨៖ មីកញ្ចប់ ២១កញ្ចប់, ទី៩៖ ប័រ ០៤កំប៉ុង និងទី១០៖ នំចម្រុះ ០៥បាវ=២៤,១គីឡូក្រាម។ ក្រុមការងារបានធ្វើកំណត់ ដកហូតដុតកម្ទេចចោលភ្លាមៗ។
ជាមួយគ្នានេះដែរ មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានម៉តចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕