(ភ្នំពេញ)៖ យើងក្រលេកមើលត្រឹមផលិតផលសម្រេចមួយ យើងអាចគិតថាវាមានភាពសាមញ្ញ និងគួរឱ្យទាក់ទាញ ប៉ុន្តែគ្រប់ផលិតផល សម្រេចទាំងអស់ សុទ្ធតែធ្លាប់ឆ្លងកាត់ការពិសោធន៍ និងវិភាគផលិតគំរូយ៉ាងម៉ត់ចត់បំផុតពីក្រុមអ្នកជំនាញ ពីគ្រប់ភាគីពាក់ព័ន្ធ។
ដូចគ្នានេះដែរចំពោះផលិតផលថ្មីផ្លូវការចុងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO គឺ Reno FC Barcelona Edition បានកំពុងអង្រួនបេះដូង Fan Barcelona និងអ្នកគាំទ្រចម្រុះដទៃទៀត ឱ្យលង់ស្រឡាញ់វាជាមួយរូបរាងខាងក្រៅ ដែលរំលេចជាពណ៌ខៀវ លាយក្រហម និងមាន Logo ពណ៌មាសផងនោះ សឹងតែធ្វើឱ្យមនុស្សគ្រប់គ្នាមិនងាយដកចិត្តបាន។
ការចាក់ពណ៌ ឱ្យដូចជាមួយនឹង Brand Barcelona មិនមែនជារឿងធម្មតានោះទេ ព្រោះប្រសិនបើមិនដូចនូវពណ៌និមិត្តសញ្ញារបស់គេទេ វានឹងអាចមានបញ្ហាប្រឈមទៅថ្ងៃក្រោយ។
ពណ៌របស់ OPPO Reno FC Barcelona Edition មានឈ្មោះថា Blue and Garnet Gradient ជាពណ៌ដែលបានឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ធ្វើយ៉ាងណាឱ្យមានពណ៌ខៀវស្រងាត់ និងពណ៌ក្រហមស្អាត ដែលមានផ្ទៃខាងក្រោយបែកព្រិលៗបន្តិច ហើយការងារទាំងអស់នេះ វាបានឆ្លងកាត់ច្រើនដំណាក់កាល ដោយការបដិសេធពីក្រុមអ្នកជំនាញអន្តរជាតិ ប៉ុន្តែទន្ទឹងគ្នានោះដែរក្រុមផលិតកររបស់ OPPO មិនរាថយឡើយ ពួកគេនៅតែតស៊ូពុះពារធ្វើវាម្តងហើយ ម្តងទៀត ដោយពួកគេបានស្ថិតនៅជាប់ជាមួយនឹងក្រុមអ្នកត្រួតពិនិត្យ ពិសេសទាំងនោះ ដែលមានចំនួនមិនច្រើនឡើយ ដើម្បីសំយោគពណ៌ទូរស័ព្ទដ៏អស្ចារ្យមួយម៉ូឌែលនេះ ឱ្យកាន់តែទាក់ទាញ និងដូចបេះបិតនឹង Brand Barcelona។
ដូច្នេះនៅទីបំផុតផលិតផលសម្រេចក៏បានលេចចេញជារូបរាងបានយ៉ាងល្អឥតខ្ចោះ ស្ទើរមិនគួរឱ្យជឿ ដោយពួកគេបានឱ្យឈ្មោះវាថា “The Color of Miracle ដូច្នេះវាមានន័យថាទូរស័ព្ទនេះ គឺពិតជាមិនធម្មតារបស់គេមែន នេះយើងមកដឹងត្រឹមតែលក្ខណៈពិសេសនៃពណ៌ ចុះទម្រាំចំណុច ពិសេសផ្សេងៗទៀត អាចនិយាយបានថាតម្លៃល្អ ៩៩៩ដុល្លារ (ក្នុងប្រទេសកម្ពុជា) ពិតជាសាកសម និងប្រណីតបំផុតជាមួយនឹងទូរស័ព្ទ OPPO Reno FC Barcelona Edition ខ្លាំងណាស់ តោះនៅចាំអីទៀតទៅកម្មង់ឱ្យហើយ មុនថ្ងៃប្រកាសលក់ផ្លូវការ នៅថ្ងៃទី៤ ខែសីហានេះ វាមានចំនួនត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះ៕