(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រី្ទស៍ បានស្វាមគន៍ចំពោះទស្សនកិច្ចសិក្សារបស់និសិ្សតចំនួន៥០រូប និងសាស្ត្រាចារ្យចំនួន៤រូបនៃសាលាបច្ចេកទេស ដុនបូស្កូភ្នំពេញ (Don Bosco Technical School Phnom Penh )មកកាន់រោងចក្រផលិតក្បឿងបេតុង និងទុយោ ជីប ម៉ុង ដែលមានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដើម្បីបានសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្ម និងគុណភាពរបស់ក្បឿង និងទុយោ ជីប ម៉ុង នៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។
ក្នុងកំឡុងពេលទស្សនារោងចក្រ អ្នកជំនាញបានបង្ហាញពីចំណេះដឹងសំខាន់ៗ បច្ចេកទេសផលិត ក្បឿង និងទុយោ ជីប ម៉ុង ដោយបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសអ៊ីតាលី រួមជាមួយការប្រើប្រាស់វត្ថុធាតុដើមដ៏ល្អឥតខ្ចោះក្នុងការផលិតរបស់រោងចក្រ ។
តំណាងអ្នកចូលរួម ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចនៅរោងចក្រផលិត ក្បឿង និងទុយោរបស់ក្រុមហ៊ុនជីប ម៉ុង អ៊ីនដាស្រ្ទីស៍ថា នេះគឺជាលើកទី១សម្រាប់ក្រុមនិស្សិតដែលមានឱកាសបានមកទស្សនារោងចក្រផលិតក្បឿង និងទុយោដោយផ្ទាល់ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានសមត្ថភាពខ្ពស់ក្នុងការផលិតក្បឿង និងទុយោ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ និស្សិតក៏បានចូលទស្សនារោងចក្របេតុងលាយស្រេច និងបានឃើញការអនុវត្តផ្ទាល់ពីដំណើរការនៃការលាយបេតុងដើម្បីឱ្យត្រឹមត្រូវតាមលក្ខណៈស្តង់ដា ក៏ដូចជាសង្វាក់ផលិតកម្មរបស់រោងចក្រទាំងមូល។
គួរបញ្ជាក់ថាក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ គឺជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយក្នុងការផលិតនិងផ្គត់ផ្គង់ បេតុងលាយស្រេច ក្បឿង និងទុយោគ្រប់ប្រភេទ។ រាល់ផលិតផលទាំងអស់របស់ ក្រុមហ៊ុនជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ត្រូវបានផលិតឡើងដោយប្រើប្រាស់ វត្ថុធាតុដើមដ៏ល្អឥតខ្ចោះ ដោយប្រើប្រាស់បច្ចេក វិទ្យាចុងក្រោយរបស់អ៊ីតាលី៕