(ភ្នំពេញ)៖ ក្រុមហ៊ុន eCam Solution Co., Ltd បានចាប់ដៃគូរសហាការជាមួយក្រុមហ៊ុន Pacific Tech (Cambodia) និងក្រុមហ៊ុន Fortinet រៀបចំនូវសិក្ខាសាលា ក្រោមប្រធានបទ «Secure Your Network with Fortinet Technology (Fortinet SD-WAN)» ។
សិក្ខាសាលានេះ បានធ្វើឡើងនៅចុងខែកក្កដា ២០១៩នេះ នៅសណ្ឋាគារភ្នំពេញ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងបង្ហាញផលិតផលថ្មីរបស់ Fortinet ជូនអតិថិជន ដែលដោយមានការចូលរួមពីសំណាក់អតិថិជនជាច្រើនពីគ្រប់ស្ថាប័នផងដែរ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក Yarith CHEANG ប្រធានផ្នែកលក់តំណាងឱ្យក្រុមហ៊ុន eCam Solution Co., Ltd បានស្វាគមន៍ និងថ្លែងអំណរគុណទៅកាន់អតិថិជន ដែលបានចូលរួមសិក្ខាសាលា និងតែងតែប្រើប្រាស់រាល់សេវាកម្មរបស់ក្រុមហ៊ុន eCam Solution នាពេលកន្លងមករហូតដល់បច្ចុប្បន្ន ។
លោក Yarith បានបន្ថែមទៀតថា ប្រធានបទសំខាន់ៗក្នុងសិក្ខាសាលានេះ ចង់បង្ហាញអំពីដំណោះស្រាយថ្មីៗ ផលិតផលថ្មី ដើម្បីបង្កើន និងពង្រីកប្រព័ន្ធសុវត្ថិភាពការពារភាពអសន្តិសុខផ្នែក IT ដែលជាផ្នែកមួយយ៉ាងសំខាន់ និងគួរឱ្យយកចិត្តទុកដាក់ ពីបណ្តាស្ថាប័នទាំងឡាយ ។
លោកមានជំនឿទុកចិត្តថា អតិថិជនដែលអញ្ជើញចូលរួមនឹងទទួលបាននូវចំណេះដឹងថ្មី ហើយយល់ពីរបៀបប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ដើម្បីជួយសម្រួលដល់ស្ថាប័នរបស់ខ្លួន ។
សូមជម្រាបថា ក្រុមហ៊ុន eCam Solution Company Limited បានដំណើរការនៅកម្ពុជាតាំងពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដែលជាក្រុមហ៊ុនក្នុងស្រុកមួយ ផ្គត់ផ្គង់ផ្នែក Systems Integration (IT Solution) ដោយមានសេវាកម្ម ផ្ដល់ជូននូវបច្ចេកវិទ្យាក្នុងឧស្សាហកម្មដួចជា Hospitality, Financial Institutions, Telecommunication, Conglomerates/MNC, and some other industry verticals ។ល។
ចំពោះដៃគូសហការ Fortinet គឺជាក្រុមហ៊ុនដែលធ្វើការផ្គង់ផ្គង់នូវបណ្តាញ Network និងប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមានផ្តល់នូវមាតិកា ទាំងការការពារទៅលើការចូលទៅដំណើរការ នៅលើផលិតផលជាច្រើនទៀត ក្នុងការចែករំលែកនូវភាពឆ្លាតវៃ និងការដំណើរការជាមួយគ្នា នៅក្នុងទម្រង់មួយនៃការបង្កើតនូវកិច្ចសហប្រតិបត្តិការនេះ។
រីឯ Pacific Tech គឺជាក្រុមហ៊ុនតំណាងចែកចាយ (Value Added Distributor) ដែលផ្តល់នូវប្រព័ន្ធបណ្តាញ Network / សុវត្ថិភាពនៅលើអ៊ីនធឺណិត Cyber Security និងការការពារទៅលើទិន្នន័យ Data Protection / ដំណោះស្រាយជាបន្តទៀតដូចជា SD-WAN ។ល។ ក្រុមហ៊ុននេះ គឺមានអាជីវកម្មដែលគ្របដណ្តប់នៅក្នុងប្រទេសសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា មីយ៉ាន់ម៉ា ឡាវ ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងទីម័រខាងកើតជាមួយដៃគូសហការជាង១,000ទៀតនៅក្នុងតំបន់៕