(ភ្នំពេញ)៖
សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ ១លាន២សែនដុល្លារ សម្រាប់ចូលរួមកសាងអគារវះកាត់បេះដូងថ្មី ក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងគាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា (ចុចអាន)

២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន សុំឱ្យមន្ត្រីទូតអាមេរិករក្សាទំនាក់ទំនងល្អជាមួយកម្ពុជា ហើយបើមិនពេញចិត្តកម្ពុជាទេ វិចបង្វិចទៅផ្ទះវិញទៅ (ចុចអាន)

៣៖ ឆ្លើយតបសំណើទូតអាមេរិកទាមទារទម្លាក់បទចោទលើ កឹម សុខា, មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងថា រដ្ឋអធិបតេយ្យ គ្មាននរណាអាចមកបង្គាប់បញ្ជាបានឡើយ ហើយគ្មានឥទ្ធិពលអ្វីមកលើកម្ពុជា (ចុចអាន)

៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញសមិទ្ធផលជាច្រើន ដែលកើតឡើងក្រោយការបោះឆ្នោតមួយឆ្នាំ បើទោះបីគ្មានអតីតបក្សសង្គ្រោះជាតិចូលរួម (ចុចអាន)

៥៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រសួងយុត្តិធម៌ សម្រេចបានការងារ៣ធំៗក្នុងឆ្នាំទី១ នៃអាណត្តិទី៦ (ចុចអាន)

៦៖ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសតួកគី (ចុចអាន)

៧៖ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង នៅប្រទេសតួកគី (ចុចអាន)

៨៖ អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនឯករាជ្យ ជួបជុំតវ៉ាទាមទារដោះលែងលោក កឹម សុខា (ចុចអាន)

៩៖ តុលាការ សម្រេចឃុំខ្លួន ប្រធាន អនុប្រធាន និងមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់៣នាក់ ក្រោមការចោទប្រកាន់ ៣បទល្មើស (ចុចអាន)

១០៖ ៦ខែ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី១៥៣ ក្រោមទុនជាង ៥ពាន់លានដុល្លារ ដែលបង្កើតការងារ ១.៦លានកន្លែង (ចុចអាន)

១១៖ អ្នកវិភាគ៖ ចរិតមន្ត្រីការទូតខ្វះការទូតរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កំពុងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមនៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ព្រឹទ្ធសភាអាមេរិកអនុម័តទទួលស្គាល់ ការតែងតាំងអគ្គរដ្ឋទូតថ្មីប្រចាំនៅអង្គការសហប្រជាជាតិ (ចុចអាន)

២៖ ជម្លោះពាណិជ្ជកម្ម៖ កូរ៉េខាងត្បូង សន្យាចាត់វិធានការឆ្លើយតបគ្រប់រូបភាពទាំងអស់ បើជប៉ុនមិនព្រមបន្ធូរដៃ (ចុចអាន)

៣៖ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទុកជាការព្រមាន (ចុចអាន)

៤៖ បុរសកូរ៉េខាងជើងម្នាក់លួចឆ្លងព្រំដែនចូលកូរ៉េខាងត្បូង, អាជ្ញាធរកូរ៉េខាងត្បូងចាប់ឃុំខ្លួនជាបណ្តោះអាសន្ន (ចុចអាន)

៥៖ អ្នកជំនាញ៖ «អាមេរិកទំនងជាមិនចង់បានសន្ធិសញ្ញាសន្តិភាព ជាមួយកូរ៉េខាងជើងឡើយ ព្រោះតែចិនជាមូលហេតុចម្បង» (ចុចអាន)

៦៖ វិស័យនាំចេញរបស់កូរ៉េខាងត្បូង «បន្តធ្លាក់ចុះ៨ខែជាប់ៗគ្នា» ដែលបណ្តាលមកពីកត្តាពីរធំៗ... (ចុចអាន)

៧៖ ចិនគ្រោងសាងសង់បន្ថែមនូវ «មូលដ្ឋានបាញ់រ៉ុក្កែតលើផ្ទៃសមុទ្រ» ដើម្បីជម្រុញវិស័យអវកាសឲ្យកាន់តែរីកចំរើន (ចុចអាន)

៨៖ វៀតណាមទទួលជោគជ័យជាបណ្តើរៗក្នុងការកាត់បន្ថយការស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ចុចអាន)

៩៖ ថៃអាចក្លាយជាប្រទេសដំបូងដែលទិញមីស៊ីលប្រដេញ BrahMos ពីឥណ្ឌា-រុស្ស៊ី ខណៈប្រទេសអាស៊ាន៤ទៀតកំពុងចាប់អារម្មណ៍... (ចុចអាន)

១០៖ កិច្ចចរចាជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិកនឹងចាប់ផ្តើមឡើងវិញនៅក្នុងខែកញ្ញា (ចុចអាន)

១១៖ កូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដា Osama Bin Laden ត្រូវបានសម្លាប់ហើយ, នេះបើតាម ក្រុមមន្ត្រីអាមេរិក (ចុចអាន)

១២៖ ក្រសួងការពារជាតិជប៉ុនប្រកាសឲ្យយន្តហោះចម្បាំង F-35 បន្តប្រតិបត្តិការឡើងវិញ ក្រោយករណីធ្លាក់កាលពីខែមេសា (ចុចអាន)

១៣៖ អតីតមេដឹកនាំទីក្រុងហុងកុង៖ «សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ គឺជាអ្នកស្ថិតនៅពីក្រោយរឿងរ៉ាវទាំងអស់» (ចុចអាន)