(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបាន សម្តែងការភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំងចំពោះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានចេញសារនិយាយវាយប្រហារលើដំណើរការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ២០១៨កន្លងទៅ ។
ក្នុងសេចក្តីថ្លែងការណ៍ បានលើកឡើងថា សកម្មភាពមួលបង្កាច់ឥតឈប់ឈររបស់ស្ថានទូតសហរដ្ឋអាមេរិក មិនត្រឹមតែប្រព្រឹត្តទៅផ្ទុយនឹងការខិតខំប្រឹងប្រែងបច្ចុប្បន្នប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងមិត្តភាព លើ គ្រប់វិស័យជាមួយនឹងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានចោទជាសំណួរអំពីគោលបំណងស្មោះត្រង់របស់ស្ថានទូតសហរដ្ឋអាមេរិក ចំពោះកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកសាររបស់ស្ថានទូតអាមេរិកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ គឺជាទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ ដែលរំលោភបំពានទៅលើបទប្បញ្ញត្តិទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១៕
សូមទស្សនាវីដេអូទាំងស្រុង នៃសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាភាសាខ្មែរ និង អង់គ្លេស រយៈពេលជិត៩នាទី ដែលមានខ្លឹមសារដូចតទៅ៖