(ភ្នំពេញ)៖ ជាការពិតណាស់នៅពេលដែលជីវភាពមនុស្សយើងម្នាក់ៗកាន់តែធូធារ នោះយើងម្នាក់ៗនឹងចាប់ផ្តើមគិតអំពីសម្ភារៈដែលត្រូវនឹង ចំណង់ចំណូលចិត្តរបស់យើងបំផុត! សម្រាប់សុភាពបុរសគ្រប់រូប នៅពេលដែលពួកគេមានថវិកាច្រើន គឺកគេចាប់ផ្តើមផ្តោតលើសម្ភារនិយមបែប Brand ទំនើបៗ។
ទាំងនេះ គឺជារបស់៥យ៉ាង ដែលសុភាពបុរសគ្រប់រូបប្រាថ្នាចង់បាន និងកាន់តែពិសេសនៅពេលដែលមានមនុស្សកាន់តែតិចតួចប្រើប្រាស់ របស់ទាំងនោះដូចជា៖ រថយន្តទំនើប (Ferrari Car) ជាប្រភេទរថយន្តស្ពត និងអាចធ្វើដំណើប្រចាំថ្ងៃបាន និងមានភាពថ្លៃថ្នូ មានមនុស្សមិនច្រើនទេ ដែលបានប្រើប្រាស់ Brand មួយនេះ ព្រោះវាផលិតឡើងសម្រាប់ក្រុមមនុស្សអភិជន ហើយបច្ចុប្បន្នម៉ាកនេះ កំពុងតែមានអនុភាពខ្លាំង នៅលើពិភពលោក។
បន្ត គឺនាឡិការដៃ សុភាពបុរសដែលកាន់មុខជំនួញធំៗ និងមានមុខមាត់ខ្លាំងក្នុងសង្គម ជាទូទៅពួកគេតែងតែពាក់នាឡិកាដៃជាប់ជានិច្ច បង្ហាញថាពេលវេលារបស់ពួកគេមានតម្លៃទោះនៅទីណា ឬធ្វើអ្វីក៏ដោយជារឿយៗពួកគេតែងពាក់នាឡិការដែលជាម៉ាកល្បី និង សាមញ្ញបំផុត (នេះជានាឡិកាដៃម៉ាក RICHARD MILLE RM 56-02 SAPPHIRE ដែលមានតម្លៃរហូតដល់ទៅ២លានដុល្លារ) សំបកក្រៅមើលទៅសាមញ្ញ ប៉ុន្តែវា Unique ត្រង់មុខងារច្បាស់លាស់នៃផ្នែកខាងក្នុងនីមួយៗរបស់វាតែម្តង។
របស់មួយទៀតដែលសុភាពបុរសគ្រប់រូបមិនអាចខ្វះបាននោះគឺទូរស័ព្ទស្មាតហ្វូន ដែល Unique ខ្លាំង ដែលមានមនុស្សប្រើកាន់តែតិច កាន់តែពិសេសម្រាប់ពួកគេ មកដល់ពេលនេះវត្តមានរបស់ OPPO Reno FC Barcelona Special Edition ជាម៉ូឌែលចុងក្រោយដែលក្រុមហ៊ុន OPPO សហការផលិតជាមួយក្លិប Barca របស់អេស្ប៉ាញ ពិតជាឡូយកប់ស៊េរីតែម្តង ហើយវាមានចំនួនតិចតួចនៅលើពិភពលោក (ដោយនៅកម្ពុជា មាន៦៨គ្រឿងតែប៉ុណ្ណោះ) ដែលផលិតឡើងសម្រាប់អ្នកដែល High Class និងជា Fan ផ្កាប់មុខរបស់ Team Barcelona ដោយនៅអឺរ៉ុបវាមានតម្លៃជាង ១ពាន់ដុល្លារឯណោះ ប៉ុន្តែនៅកម្ពុជាយើងតម្លៃល្អជាងនៅអឺរ៉ុប អាចទទួលយកបាន។
របស់មួយទៀត គឺខ្សែក្រវ៉ាត់ ដែលភាគច្រើនសុភាពបុរសទាំងអស់តែងតែជ្រើសរើសខ្សែក្រវ៉ាត់ម៉ាកល្បី គឺជាចំណុចមួយទាក់ទាញមួយដែរ និងផ្តល់ភាពជឿជាក់ ដល់ពួកគេថែមទៀតផង ដូចជាខ្សែក្រវ៉ាត់ Louis Vuitton LV Initiales ដែលមានតម្លៃដល់ទៅ ៣៥០០ដុល្លាឯណោះ ប៉ុន្តែខ្សែក្រវ៉ាត់មួយនេះមើលទៅសាមញ្ញ និងថ្លៃថ្នូរខ្លាំងណាស់ ព្រោះតែវាមានស្បែកសុទ្ធល្អ និងដាក់ LOGO Brand LV ចូលមើលហើយលង់តែម្តង។
របស់មួយប្រភេទទៀតដែលបុរសៗគិតថាជាកត្តាជម្រុញភាពជោគជ័យដល់ពួកគេនោះ គឺប៊ិចសម្រាប់ចុះហត្ថលេខា ដោយនេះជាម៉ាកប៊ិច Florentine pen maker Tibaldi ជាប្រភេទប៊ិចដែលថ្លៃខ្លាំង ដោយពួកគេជឿជាក់ថាការងារកាន់តែធំ កាន់តែត្រូវទទួលបានភាពជោគជ័យ អាចអាស្រ័យលើចុងប៊ិចរបស់ពួកគេដែរ (ប៉ុន្តែមិនសំដៅទាំងអស់នោះទេ) នេះជាប្រភេទប៊ិចដែលបានរចនាឡើងដោយស្រោបប្រាក់ពេញតួខ្លួន និង មានដាំត្បូងពេជ្រចំនួន៩៤៥គ្រាប់ និងគ្រាប់ត្បូងRuby ១២៣គ្រាប់ ដែលមានតម្លៃរហូតដល់ទៅ ៨លានដុល្លារ សម្រាប់ធ្វើការដេញថ្លៃ ក្នុងសកម្មភាពមនុស្សធម៌ថែមទៀតផង ដូច្នេះរបស់មានតម្លៃ និង Unique បែបនេះ អ្នកណាក៏ប្រាថ្នាចង់បានដែរ៕