Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ច បញ្ជូនអតីតសកម្មជនបក្សប្រឆាំងម្នាក់ ដែលប្រមាថថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម Facebook ទៅតុលាការ

01-08-2019 09:52

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១​ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជូនអតីតសកម្មជនរបស់ អតីតគណបក្សប្រឆាំងម្នាក់ ដែលបានប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebookនោះ ទៅកាន់តុលាការក្រុងភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ដល់អង្គភាពព័ត៌មាន Fresh News បានឱ្យដឹងទៀតថា អតីតសកម្មជនបក្សប្រឆាំងម្នាក់នេះ មានឈ្មោះ ម៉ៃ ហុងស្រៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅលើវិថី២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម។

លោកអះអាងថា ជននេះកន្លងទៅបានរត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ៕