Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅវរសេនាតូចនគរបាលអន្ដរាគមន៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក

31-07-2019 21:09

(ព្រះវិហារ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅទីលានហ្វឹកហាត់ដល់សិក្ខាកាម នគរបាល ជាតិ នៅវរសេនា តូច នគរបាល អន្តរាគមន៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ជា មេបញ្ជាការ នគរបាល ជាតិ ប្រចាំ ទិស ភូមិភាគ ទី ៤ និង ទី ៥ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ក្នុងនោះក៏មានការចូលរួមពី មេបញ្ជាការ មេបញ្ជាការ រង និង ថ្នាក់ដឹកនាំ គ្រប់ លំដាប់ថ្នាក់ នៃ នាយកដ្ឋាន នគរបាល ការពារ ព្រំដែន គោក ផង ដែរ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ថា ពិតណាស់ការហ្វឹកហាត់បើគ្រាន់តែរៀនទ្រឹស្ដីនោះ មិនគ្រប់គ្រាន់នោះទេ ពោលត្រូវតែហាត់នៅទីលានជាក់ស្ដែងតែម្ដង ដើម្បីបង្កើនប្រសិទ្ធភាពនៅពេលបំពេញការងារ តាមគោលដៅ ឬភូមិសាស្ដ្រដែលថ្នាក់ដឹកនាំប្រគល់ជូន។

នាយឧត្ដមសេនីយ៍ ខេង សុមេធ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ផ្ដោតទៅលើការរៀនសូត្រ ដើម្បីទទួលបានចំណេះ និងជំនាញគ្រប់គ្រាន់ តាមអ្វីដែលជាការចង់បានរបស់ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលផ្ទាល់តែម្ដង៕