ដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខណ្ឌច្បារអំពៅ, ក្រុងតាខ្មៅ និងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយសារមានការដ្ឋានសាងសង់ផ្ទះ ធ្វើរន្ទាប៉ះលីងខ្សែភ្លើង
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៣០នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (GS7-F9) មូលហេតុដោយសារមានការដ្ឋានសាងសង់ផ្ទះ ធ្វើរន្ទាប៉ះលីងខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅ ១៖ ផ្លូវជាតិលេខ១ សង្កាត់និរោធ សង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ, ២៖ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ៣៖ ភូមិព្រែករាំងទី១ និងទី២ សង្កាត់កំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និង៤៖ ភូមិទួលក្របៅ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្រុមការងារបច្ចេកទេស កំពុងធ្វើការរុះរើរន្ទា ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ២២៖០០នាទីយប់នេះ។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕
http://image.freshnewsasia.com//fn-2019-07-31-20-26-30-0.JPG http://image.freshnewsasia.com//fn-2019-07-31-20-26-30-1.JPG