Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញផ្តល់ភ្លើងបូជាសព ឧត្តមសេនីយ៍ឯក នួន ភា នាយរងសេនាធិការចម្រុះ

31-07-2019 19:32

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឧត្តមសេនីយ៍ឯក នួន ភា នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព នៅវេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដោយរបួសសើរើ។

ពិធីបូជាសពត្រូវបានប្រារព្ធធ្វើឡើងវត្តទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ៕