(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នឹងយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវបន្ទប់វះកាត់ នៃអគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផា។

កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ៩៖០០នាទីព្រឹកនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ នៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផាផ្ទាល់តែម្ដង ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕