(ទីក្រុង Rio)៖ ពិតជាមានមោទនភាព និងក្តីសប្បាយរីករាយជាខ្លាំង ដែលក្រុមកីឡាករកម្ពុជា និងជាម្ចាស់ជើងឯក Tiger Street Football Festival ២០១៩ ទទួលបានការអញ្ជើញជួបផ្ទាល់ ជាមួយកំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក RONALDINHO នៅគេហដ្ឋានរបស់លោកជាលក្ខណៈឯកជនភាព។ ដំណើរទស្សនកិច្ចនេះ គឺនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ទី១៨ និងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

ក្រុមកីឡាករកម្ពុជា និងក្រុមការងារស្រាបៀរថៃហ្គ័រ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់គេហដ្ឋានផ្ទាល់របស់កំពូលកីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីល លោក RONALDINHO ដោយមានការថតរូបអនុស្សាវរីយ៍ជាមួយក្រុមកីឡាករកម្ពុជា ជាពិសេសលោក RONALDINHO បានចុះហត្ថលេខាផ្ទាល់លើអាវកីឡាជាច្រើនទុកជាកាដូពិសេស ជូនសមាជិកទាំងអស់នៃក្រុមកីឡាករកម្ពុជា និងបានរៀបចំកម្មវិធីជប់លៀង អាំងសាច់បែបអាហារប្រចាំប្រទេសប្រេស៊ីល និងអាហារប៊ុហ្វេច្រើនមុខដ៏ឆ្ងាញ់ពិសា និងមានបម្រើភេសជ្ជៈ ជាច្រើន អមជាមួយការចាក់តន្រ្តីកំដរអារម្មណ៍ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត

ក្នុងពិធីជប់លៀងនោះក៏មានវត្តមានបងប្រុស RONALDINHO និងមិត្តភ័ក្តិជាច្រើនរបស់លោក RONALDINHO បានចូលរួមក្នុងកម្មវិធីនេះផងដែរ ព្រមទាំងការលេង Footvolley ដែលជាកីឡាដ៏ពេញនិយមនៅប្រទេសប្រេស៊ីល ដែលបានធ្វើឡើងនៅក្នុងសួនដ៏ស្រស់ស្អាត នៅក្នុងបរិវេណគេហដ្ឋានរបស់ RONALDINHO ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក RONALDINHO បានលើកឡើងថា លោកពិតជារំភើបរីករាយដែលបានរៀបចំពិធីជប់លៀង នៅក្នុងបវិវេណគេហដ្ឋានផ្ទាល់របស់លោក ដើម្បីស្វាគមន៍ក្រុមម្ចាស់ជើងឯកនៃកម្មវិធី Tiger Street Football Festival ២០១៩ មកពីប្រទេសកម្ពុជា ជាពិសេសផ្តល់ការណែនាំបច្ចេកទេសលេង និងចែករំលែកបទពិសោធន៍ល្អៗរបស់លោកជូនក្រុម ម្ចាស់ជើងឯក។ លោកត្រៀមខ្លួនរួចជាស្រេច ក្នុងការមកទស្សនាប្រទេសកម្ពុជា និងមកជួបផ្ទាល់អ្នកគាំទ្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ក្នុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

ជាពិសេសទៅទៀតក្នុងដំណើរទស្សនកិច្ចនេះ ក្រុមកីឡាករកម្ពុជា បានចូលទស្សនាផ្ទាល់នូវការ ប្រកួតវគ្គ១ ភាគ ៤ផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានដ៏ធំឈ្មោះ Maracanã រវាងក្រុម Flamengo និង Athletico Paranaense ដើម្បីប្រកួតដណ្តើមពានរង្វាន់ប្រេស៊ីល (Copa do Brasil) ដោយមានការចូលរួមពីអ្នកគាំទ្រកីឡាបាល់ទាត់រាប់ម៉ឺននាក់ សំឡេងនូវការទូងស្គរ និងស្រែកហ៊ោអបអរពេញពហុកីឡាដ្ឋានយ៉ាងរំភើបសប្បាយរីករាយក្រៃលែង។ នេះគឺជាបទពិសោធន៍លើកដំបូងក្នុងការទស្សនាដោយផ្ទាល់នូវកម្មវិធីប្រកួតបាល់ទាត់ នៅក្នុងពហុកីឡាដ្ឋានអន្តរជាតិនៅក្នុងទ្វីបអាមេរិកឡាទីនសម្រាប់ក្រុម ម្ចាស់ ជើងឯក និងក្រុមការងារស្រាបៀរថៃហ្គ័រ ដែលមានអារម្មណ៍រំភើប និងសប្បាយរីករាយបំផុតដែលមិនអាចបំភ្លេចបាន។

លើសពីនេះទៀត បានរីករាយទស្សនានៅកន្លែងទេសចរណ៍ដ៏ពេញនិយមនៅទីក្រុង Rio ដូចជា ទស្សនាទេសភាពភ្នំ Corcovado និង Sugarloaf ដើរលំហែកម្សាន្តបន្ធូរអារម្មណ៍នៅតាមឆ្នេរសមុទ្រ Copacabana ដ៏វែង និងស្រស់ស្អាត អមជាមួយអគារខ្ពស់ៗ ដែលមានរចនាបទទំនើបគួរឲ្យទាក់ទាញនៅកណ្តាលទីក្រុង Rio ។

ក្នុងឱកាសពិសេសនេះផងដែរ លោក ភូ គឹម សែ ដែលជាប្រធានក្រុមម្ចាស់ជើងឯក Tiger Street Football Festival ២០១៩ បានលើកឡើងថា លោក និងសមាជិកទាំងអស់របស់លោក មានអារម្មណ៍រំភើបរីករាយ និងរំជើបរំជួលចិត្តខ្លាំងណាស់ ដែលបានជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ក្នុងដួងចិត្តរបស់លោក គឺលោក RONALDINHO នៅក្នុងគេហដ្ឋានផ្ទាល់របស់គាត់នៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល ហើយលោកសង្ឃឹមថា Tiger Street Football Festival នឹងមានការរៀបចំកម្មវិធីជួបផ្ទាល់បែបនេះកាន់តែអស្ចារ្យ ជាមួយនឹងកំពូលរីបុរសបាល់ទាត់លំដាប់ពិភពលោកនៅឆ្នាំក្រោយៗទៀត។

ឆ្នាំនេះជាភាពជោគជ័យដ៏ធំធេង និងកាន់តែប្លែកខុសពីឆ្នាំមុនៗ សម្រាប់កម្មវិធី Tiger Street Football Festival ២០១៩ ដោយបានផ្តល់បទពិសោធន៍ដ៏កម្រមាន មិនដែលធ្លាប់មានពីមុនមក និងមានតែម្តងគត់ក្នុងមួយជីវិត សម្រាប់ក្រុមកីឡាករកម្ពុជា ជួបផ្ទាល់ក្នុងគេហដ្ឋានផ្ទាល់របស់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក RONALDINHO នៅទីក្រុង Rio ប្រទេសប្រេស៊ីល។

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីទស្សនកិច្ច សកម្មភាព និងរូបភាពនៃដំណើរទស្សនកិច្ចរបស់ក្រុម ម្ចាស់ ជើងឯក Tiger Street Football Festival 2019 ទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រ ហ្វេសប៊ុកផ្លូវការរបស់ ស្រាបៀរថៃហ្គ័រ ៖ www.facebook.com/TigerBeerKH (http://www.facebook.com/TigerBeerKH) ពិសា ដោយ ការទទួលខុសត្រូវ៕