Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃ្លាំងស្តុកក្រណាត់មួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង នៅស្រុកបាទី ខេត្តតាកែវ

31-07-2019 15:34

(តាកែវ)៖ ឃ្លាំងស្តុកក្រណាត់មួយកន្លែង ដែលបានក្រណាត់ប្រមាណ ២០តោន ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដោយសារតែបញ្ហាផ្ទុះស្សេខ្សែភ្លើង។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះស្ថិតនៅក្នុងឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

យោងតាមលោក ភួន ឈីន អភិបាលស្រុកបាទី បានឱ្យដឹងថា ឃ្លាំងស្តុកកំទេចក្រណាត់កែឆ្នៃមួយកន្លែងនេះ មានទំហំ ២០X៤០ម៉ែត្រ នៅទីតាំងខាងលើ ត្រូវខូតខាតទាំងស្រុងរួមជាមួយ ម៉ាស៊ីនវាយកំទេចក្រណាត់ ២គ្រឿង ម៉ាស៊ីនភ្លើង ២គ្រឿង ខ្នើយ៣០០ និងកំទេចក្រណាត់ជាង ១០តោន ឆេះខ្ទិចខូចខាតទាំងស្រុង។

លោកអភិបាលស្រុកបានបន្ថែមថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកបានចាត់ឲ្យកម្លាំងសមត្ថកិច្ច ប្រើប្រាស់ឡានទឹកជួយបាញ់ពន្លត់ និងទប់ស្កាត់កុំឲ្យឆេះរីករាលដាលដល់ផ្ទះអ្នកជិតខាង បានទាំងស្រុង នៅវេលាម៉ោងជាង ២រសៀលនេះ៕