(ភ្នំពេញ)៖ រថយន្តថ្មីបានចាប់ផ្តើមពង្រីកទីផ្សារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាកាន់តែធំជាងមុន ស្របតាមកំណើនសេដ្ឋកិច្ច និងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយបូករួមផ្សំជាមួយ ការដំឡើងពន្ធលើរថយន្តមួយទឹកជាដើម។
ឆ្លើយតបនឹងភាពលូតលាស់នៃទីផ្សាររថយន្តនេះ ក្រុមហ៊ុន Camko Motor Company ដែលជាក្រុមហ៊ុននាំចូលរថយន្ត Hyundai ទើបនឹងនាំចូលរថយន្តទំនើបចុងក្រោយមួយទៀត Hyundai Kona 2019 ដើម្បីបំពេញតម្រូវការ។ រថយន្តទំនើបនេះ ទើបនឹងដាក់លើកនៅលើទីផ្សារកម្ពុជាផងដែរ។
បើយើងប្រៀបធៀបរថយន្ត Hyundai Kona 2019 ដែលមានតម្លៃប្រមាណ ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅនឹងរថយន្តផ្សេងៗដែលមានតម្លៃប្រហាក់ប្រហែលគ្នានោះ អ្នកនឹងមើលឃើញថា គ្រឿងបរិក្ខារ និងប្រព័ន្ធសុវត្ថិភាពជាច្រើនបានបំពាក់លើរថយន្ត Kona មានសមត្ថភាពខ្ពស់ និងលក្ខណៈទំនើបជាច្រើន។
វាជារថយន្តប្រភេទ SUV ៥កៅអី ដែលមានរូបរាងស្រស់ស្អាត ហើយសក្តិសមបំផុត សម្រាប់មនុស្សគ្រប់វ័យ ដោយវាមានរូបរាងតូចល្មម ងាយស្រួលបើកបរ និងចូលចត។ វាត្រូវបានគេបំពាក់នូវម៉ាស៊ីនសាំងទំហំ 2.0L ដែលមានកំលាំងរហូតដល់ 149 Hp ជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ។
បរិក្ខារទំនើបៗ និងប្រព័ន្ធសុវត្ថិភាពជាច្រើនត្រូវបានបំពាក់នៅលើរថយន្តនេះ មានដូចជា៖ Power Seat (កៅអីចុចអូតូទាំងសងខាង), Ventilated Seats (កៅអីខាងមុខអាចកំណត់ខ្យល់ត្រជាក់ និងក្តៅបាន), Wireless Phone Charge (ឧបករណ៍សាកថ្មទូរស័ព្ទមិនបាច់ប្រើខ្សែ), Power Sunroof (ដំបូលបើក), Blind Spot Detection (មុខងារផ្តល់ដំណឹងពេលវ៉ាជែង), LED daytime running light (ចង្កៀង LED បំភ្លឺពេលថ្ងៃដើម្បីឱ្យគេមើលឃើញរថយន្តយើងបានច្បាស់), Parking Distance Warning-Forward (សែនស័រជំនួយដល់ការចូលចត), Rear-view camera (កាមេរ៉ាមើលក្រោយ), Head-up Display (មុខងារបង្ហាញល្បឿន), Touch screen display (អេក្រង់ Touch ទំហំ 7 អ៉ីង ដែលមានបំពាក់ Apple និង Andriod car play), Smart key (មុខងារគ្រប់គ្រងរថយន្តដោយមិនប្រើសោ), Tire Pressure Monitoring system (មុខងារផ្តល់ដំណឹងពេលកង់ឡានធូររឺបែក) ព្រមជាមួយនឹងមុខងារជាច្រើនទៀត។
សរុបមករថយន្តមួយនេះ មានលក្ខណៈពិសេសច្រើន បើប្រៀបធៀបជាមួយរថយន្តផ្សេង ដែលមានតម្លៃប្រហាក់ប្រហែលនឹងវា ដូច្នេះលោកអ្នកអាចធ្វើការជ្រើសរើសយក Hyundai Kona 2019 ធ្វើជាម្ចាស់កម្មសិទ្ធិបាន ដោយវាមានតម្លៃប្រមាណ ៤០,៩៩០ ដុល្លារតែប៉ុណ្ណោះ៕