(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាសមាជិកសម្ព័ន្ធធនាគារជាតិកាណាដា ប្រកាសបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការ លើផ្សារមូលបត្រកម្ពុជា (CSX) ក្នុងទំហំទឹកប្រាក់៣២លានដុល្លារ ក្នុងអត្រាការប្រាក់ពី៧%-៧.៧៥% ក្នុង១ឆ្នាំ។
ធនាគារ ABA បានស្នើសុំបោះផ្សាយលក់មូលបត្របំណុល ដែលជាប្រភេទសញ្ញាបណ្ណធម្មតា គ្មានវត្ថុធានា ក្នុងអត្រាគូប៉ុងប្រចាំឆ្នាំចន្លោះពី៧%-៧.៧៥% ក្នុងមួយឆ្នាំជាមួយនឹង ការទូទាត់គូប៉ុងប្រចាំឆមាស៕