Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តស្ទឹងត្រែង បើកប្រតិបត្តិការត្រួតពិនិត្យសិប្បកម្មកែច្នៃឈើ នៅក្រុងស្ទឹងត្រែង រកឃើញ១៦គ្មានច្បាប់

31-07-2019 08:26

(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ រោងសិប្បកម្មកែច្នៃឈើ នៅក្នុងក្រុងស្ទឹងត្រែង បានចំនួន២៣ទីតាំង។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពី លោក ស៊ីន រក្សា ព្រះរាជអាជ្ញារង និងមានការចូលរួមពី កម្លាំងនគរបាល, រដ្ឋបាលព្រៃឈើ, បរិស្ថាន និងអាជ្ញាធរមូលដ្ឋានសាមី។

បើតាមសេចក្ដីរាយការណ៍ ក្នុងរង្វង់ប្រតិបត្តិការពេញមួយថ្ងៃនេះ កម្លាំងសមត្ថកិច្ច បានត្រួតពិនិត្យរោងសិប្បកម្មកែច្នៃឈើ ចំនួន២៣កន្លែង និងរកឃើញរោងសិប្បកម្មគ្មានច្បាប់ចំនួន១៦ ហើយត្រូវបានសម្រេចបិទចោលតែម្ដង និងធ្វើកិច្ចសន្យាមិនឲ្យធ្វើបន្តទៀត។ ក្នុងនោះកម្លាំងចម្រុះ ក៏បានដកហូតឈើក្នុងសិប្បកម្ម ដែលគ្មានច្បាប់បានមួយចំនួន (មិនទាន់វាស់វែង) យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើផងដែរ៕