(ភ្នំពេញ)៖ កម្ពុជាបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៩២ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ក្រោមធអិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គ្រេតឌុក រាជធានីភ្នំពេញ។
នាឱកាសនោះ ក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីការទូតនៃប្រទេសជាមិត្តទាំងពីរផងដែរ៕