Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀន​បំផ្លាញ​អ្នក ​និង​គ្រួសារ​! ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ទូទាំង​ប្រទេស ​ថ្ងៃទី៣០ ​ខែកក្កដា៖ ​បង្ក្រាប​បាន៥៧ករណី ​ឃាត់ខ្លួន១៤០នាក់​

30-07-2019 20:15

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៥៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៤០នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៣៦ករណី ឃាត់ខ្លួន៦៨នាក់ និងប្រើប្រាស់២១ករណី ឃាត់ខ្លួន៧២នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានចំនួនសរុប៥,០១០ករណី ដោយឃាត់មនុស្សចំនួន១១,០៣៧នាក់ (ស្រី៧៨៥នាក់) (ជនបរទេស១៨៧នាក់ ស្រី៤០នាក់ មាន១២សញ្ជាតិ)៕