(ភ្នំពេញ)៖
សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ រាជរដ្ឋាភិបាលសម្រេចពិន័យ៣ចំណុច ដល់ក្រុមហ៊ុនខ្មែរ ជុងយៀន ដែលនាំចូលកាកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រ មកកាន់កម្ពុជា (ចុចអាន)

២៖ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ រដ្ឋាភិបាលអាមេរិក និងកាណាដា បានសហការជាមួយកម្ពុជា ដើម្បីស៊ើបអង្កេតរកប្រភពសំណល់ផ្លាស្ទិក ៨៣កុងតឺន័រ (ចុចអាន)

៣៖ លោក គង់ គាំ៖ ការប្រឌិតព័ត៌មានថា មានមូលដ្ឋានកងទ័ពចិននៅសមុទ្ររាមកម្ពុជា ជាផែនការអាក្រក់របស់អាមេរិក (ចុចអាន)

៤៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋទទួលទានសាច់ជ្រូកដូចធម្មតា ហើយកុំព្រួយបារម្ភខ្លាំងពេក អំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក (ចុចអាន)

៥៖ ប្រធាន អនុប្រធាន និងមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ (ចុចអាន)

៦៖ ប្រធាន ស.ស.ស.ក ចាត់ទុកថា ការវាយតម្លៃរបស់ស្ថានទូតអាមេរិក អំពីការបោះឆ្នោតនៅកម្ពុជា ជាការវាយតម្លៃខុសរបៀប មិនត្រឹមត្រូវ និងគ្មានចរិតការទូត (ចុចអាន)

៧៖ ក្រសួងការងារ សម្ដែងការសោកស្ដាយ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដឹកកម្មករ បណ្ដាលឲ្យ២នាក់ស្លាប់ និងរបួស៣១នាក់ នៅខេត្ដស្វាយរៀង (ចុចអាន)

៨៖ អ្នកនាំពាក្យក្រសួងសាធារណការ ចេញមកបកស្រាយ កុំឲ្យមានការភ័ន្ដច្រឡំ អំពីការបែងចែកផ្លូវ, ផ្លូវគោកចែកជា ២ប្រភេទ គឺផ្លូវថ្នល់ និងផ្លូវដែក (ចុចអាន)

៩៖ ជនបោកលុយពលរដ្ឋប្រមាណ ៣០លានដុល្លារម្នាក់ទៀត ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ត្រូវនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមចាប់ខ្លួនបានហើយ (ចុចអាន)

១០៖ អ្នកវិភាគចៅចាក់ស្មុក៖ អ្វីដែលស្ថានទូតអាមេរិកសរសេរលើ Facebook គឺជាសារការពារកូនជឹងរបស់ខ្លួន ដែលបរាជ័យក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ចំនួនអ្នកស្លាប់ក្នុងការវាយប្រយុទ្ធគ្នារវាងក្រុមបងធំ ក្នុងពន្ធនាគារ នៅប្រេស៊ីល កើនដល់៥៧នាក់ (ចុចអាន)

២៖ បាតុករជិត៥០នាក់ ត្រូវបានចាប់ខ្លួនក្នុងបាតុកម្មតវ៉ាដ៏ហិង្សា នៅទីក្រុងហុងកុង (ចុចអាន)

៣៖ មនុស្ស១១នាក់ស្លាប់ និងជាង៥,០០០នាក់ ត្រូវចូលមន្ទីរពេទ្យ ដោយសាររលកកម្តៅនៅជប៉ុន (ចុចអាន)

៤៖ លោក ដូណាល់ ត្រាំ ចង់កាត់បន្ថយចំនួនកងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន ឱ្យបានមុនការបោះឆ្នោត ឆ្នាំ២០២០ (ចុចអាន)

៥៖ មួយខែកន្លងផុតទៅ នៅតែមិនទាន់មានការបញ្ជាក់ច្បាស់ថា តើក្រុមហ៊ុនអាមេរិកនឹងអាចលក់ផលិតផលអ្វីបានខ្លះឲ្យក្រុមហ៊ុនចិន Huawei (ចុចអាន)

៦៖ អាមេរិកកំពុងត្រៀមផែនការ «ពង្រីកមូលដ្ឋានទ័ពជើងទឹកនៅអូស្ត្រាលី» ប៉ុន្តែពុំមាននរណាម្នាក់ចង់និយាយពីរឿងនេះឡើយ (ចុចអាន)

៧៖ អ៊ីរ៉ង់ អំពាវនាវឱ្យចិន និងបណ្ដាប្រទេសជាមិត្តបន្តទិញប្រេងរបស់ខ្លួន ស្របពេលកំពុងជាប់ទណ្ឌកម្មអាមេរិក (ចុចអាន)

៨៖ រុស្ស៊ី ចោទសហរដ្ឋអាមេរិកថា កំពុងប្លន់យកប្រេងពីប្រទេសស៊ីរី(ចុចអាន)

៩៖ ព្រះចៅ Sultan Abdullah ក្លាយជាព្រះមហាក្សត្រទី១៦របស់ម៉ាឡេស៊ីជាផ្លូវការ (ចុចអាន)

១០៖ ចាប់ខ្លួន Hacker ជាស្ត្រីម្នាក់ ជាប់សង្ស័យលួចទិន្នន័យឯកជន ១០៦លាននាក់ នៅទូទាំង សហរដ្ឋអាមេរិក និងកាណាដា (ចុចអាន)

១១៖ រកឃើញឧបករណ៍សម្រាប់បាញ់មីស៊ីល ក្នុងវ៉ាលីអ្នកដំណើរនៅព្រលានយន្តហោះអាមេរិក (ចុចអាន)