(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន នឹងរៀបចំសន្និសីទព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះស្តីពីអំពី «សមិទ្ធផល ១ឆ្នាំ ក្រោយការបោះឆ្នោត»។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ នឹងធ្វើឡើងនៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពី លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ សន្និសីទនេះ គឺមានទិសដៅបង្ហាញជូនសាធារណជននូវសមិទ្ធផល ដែលរាជរដ្ឋាភិបាលអាណត្តិទី៦ សម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖