(ភ្នំពេញ)៖ វីដេអូមួយដែលបានបង្ហោះដោយក្រុមការងារ OPPO Photography Academy បានបង្ហាញពីរបៀបនៃការថតរូប បែបងាយៗ ថ្នាក់មូលដ្ឋាន (Basic) ដែលធ្វើឱ្យយុវវ័យឆាប់ចាប់បាន និងឆាប់យល់ថែមទៀតផងដែរ។
អតិថិជនដែលតែងតែចូលចិត្តថតរូប តាមទូរស័ព្ទដៃពេលជួបជុំគ្នា ឬចូលចិត្តថតរូបទេសភាពអ្វីក៏ដោយ នៅពេលដែលបានទស្សនាវីដេអូនេះហើយ នោះអតិថិជនកាន់តែជក់ចិត្ត ចង់រៀន ចង់ដឹងពីវិធីនៃការថតរូបលើសដើម និងកាន់តែមានគំនិតច្នៃប្រឌិតនូវប្លង់ថ្មីៗ តាមរយៈការថតរូបតាមទូរស័ព្ទដៃ ជាក់ជាមិនខាន។
អ្នកខ្លះគិតថាការថតរូប គឺជាសិល្បៈមួយប្រភេទ ដើម្បីឱ្យអ្នកមើលរូបថតដែលចេញមកនោះ មិនត្រឹមតែជាភាពទាក់ទាញមួយផ្នែកទេ ប៉ុន្តែអាចឱ្យគេគិតពិចារណាបានយ៉ាងក្បោះក្បាយនូវអ្វីដែលស្ថិតក្នុងសន្លឹករូបថត ហើយអ្នកខ្លះទៀតគ្រាន់តែថត (Click យកៗ) មិនមានការរៀបចំប្លង់ឱ្យបានត្រឹមត្រូវ ចេះតែ Edit តាមកម្មវិធីទូរស័ព្ទពាសវាលពាសកាល ទីបំផុតរូបថតចេញមក មិនដឹងថាចង់បង្ហាញអ្វី បង្កប់ន័យអ្វីឱ្យពិតប្រាកដនោះទេ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ចេះវិធីសាស្រ្តនៃការថតរូប សូមទស្សនាវីដេអូនេះ។
មុនដំបូងគិតថាវា Vlog ធម្មតា ប៉ុន្តែដល់ពេលមើលយូរៗបន្តិចទើបដឹងថាវា ការបង្រៀនថតរូបតាមទូរស័ព្ទដៃ គួរឱ្យចាប់អារម្មណ៍ម្យ៉ាងដែរ មានអីវាពិតជាឡូយរបស់គេមែន យុវវ័យដែលកំពុងប្រើស្មាតហ្វូនទាំងអស់ អាចសាកល្បងបាន ក្រោយពីបានទស្សនាវីដេអូនេះ ចប់សព្វគ្រប់ ឬអាចថតសាកល្បងស្នាដៃខ្លួនឯង តាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន រួចបង្ហោះនៅលើបណ្តាញសង្គមដូចជា Facebook Instargram ដើម្បីទទួល Feedback ពីអ្នកដែលបានឃើញរូបថតស្នាដៃរបស់អ្នក ប្រសិនបើមានមិត្តភក្រ័ក្កច្រើនចូល Like Share និង Comment នោះមានន័យថារូបថតដែលថតចេញមក ប្រាកដជាមានអ្វីដែលពិសេសលើសពីការរំពឹងទុករបស់ខ្លួនជាក់មិនខាន វាអាចជារូបថតដែលបង្ហាញ នូវគំនិតច្នៃប្រឌិតរបស់អ្នកថតថ្មី ឬអត្ថន័យបង្កប់ក្នុងរូបថត ឬអាចមានអ្វីដែលលើសពីនេះក៏ថាបាន៕
បើបានមើលវារួចហើយ ដូច្នេះអ្នកក៏អាចសាកល្បងមើលវាបាន តាមរយៈ Link https://www.facebook.com/oppoacademykh/?epa=SEARCH_BOX