Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រកាសបដិសេធលិខិតជ្រើសរើសទ័ព ចំនួន៣,០០០នាក់ និងអះអាថានោះជាលិខិតក្លែងក្លាយ

30-07-2019 15:38

(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញមកច្រានចោល និងចាត់ទុកថា លិខិតប្រកាសជ្រើសរើសកងទ័ព ចំនួន៣,០០០នាក់ ដែលត្រូវបានចែកចាយនោះ ជាលិខិតក្លែងក្លាយ។

បញ្ជាការដ្ឋានកងទ័ពជើងគោក តាមរយៈបណ្ដាញព័ត៌មាន Fresh News ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ កុំមានការភ័ន្ដច្រឡំចំពោះលិខិតដែលចែកចាយនោះ និងជៀសវាងចាញ់បោកជនខិលខូចមួយចំនួន៕