(ភ្នំពេញ)៖ ដើម្បីប្រកួតប្រជែង កម្មវិធីជ្រើសរើសចុងភៅឯកប្រចាំប្រទេសកម្ពុជា ឬព្រឹត្តិការណ៍ចំអិនម្ហូបលំដាប់ថ្នាក់ពិភពលោក រដូវកាលទី២នេះ «Master Chef Khmer» បានទទួលចុះឈ្មោះជ្រើសរើសបេក្ខភាព ដល់រាជធានីភ្នំពេញហើយ ខណៈដែលស្ថានីយទូរទស្សន៍ CTN បានរៀបចំកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោកបែបនេះ ម្តងរួចមកហើយ ដោយទទួលបាន ការគ្រាំទ្រ ពីទស្សនិកជនជាច្រើន ក្នុងនោះក៏មានប្រិយមិត្តខ្លះទៀត ជាហ្វេនរបស់បេក្ខជនប្រឡងកម្មវិធី «Master Chef Khmer» ផងដែរ។
ក្នុងឆ្នាំ២០១៩នេះ ស្ថានីយទូរទស្សន៍ CTN ក៏បានចាប់ផ្តើមរៀបចំ ជ្រើសរើសបេក្ខភាពដែលមានបំណង ចង់បញ្ចេញសមត្ថភាពធ្វើម្ហូប និងចង់បង្ហាញស្នាដៃធ្វើម្ហូបរបស់ខ្លួន ដើម្បីក្លាយជា កំពូលចុងភៅឯក និងឈ្នះរង្វាន់សរុបជាទឹកប្រាក់ ចំនួន ៥០០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ) នៅក្នុងកម្មវិធី ប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោកមួយនេះ។ កម្មវិធីប្រកួតប្រជែងធ្វើម្ហូបដ៏ល្បី លំដាប់ថ្នាក់ពិភពលោក បានចាប់ផ្ដើមទទួលពាក្យតាមបណ្ដាខេត្តនានា និងសូមកុំឲ្យខកខានឱកាសឈ្នះរង្វាន់ ទឹកប្រាក់ ចំនួន $៥០,០០០ (ប្រាំម៉ឺនដុល្លារ) កន្លងហួសឲ្យសោះ។ តើអ្នកធ្លាប់មានក្តីស្រមៃក្លាយខ្លួន ជាកំពូលចុងភៅឯក ហើយទទួលបានរង្វាន់ដែលគិតជាទឹកប្រាក់ស្មើនឹង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែរ ឬទេ?
ក្នុងពេលនេះ ក្រុមការងារផលិតកម្មវិធីទូរទស្សន៍របស់ CTN បានធ្វើដំណើរ ចែកចាយ និងទទួលពាក្យ ប្រកួតជ្រើសរើសបេក្ខភាព «Master Chef Khmer» រដូវកាលទី២ ដល់ប ណ្ដាខេត្តនានា ខណៈចាប់ផ្ដើម ពីថ្ងៃទី ៣០-៣១ ខែកក្កដា និង០១ ខែសីហា ចាប់ពីម៉ោង ៩៖០០នាទី ព្រឹកតទៅ មានការជ្រើសរើស សម្រាប់ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា សម្រាប់ រាជធានីភ្នំពេញ គឺនៅស្ថានីយទូរទស្សន៍ CTN ឬស្សីកែវ ដោយចាប់ទទួលពាក្យពីម៉ោង ៩៖០០នាទី ព្រឹកតទៅ។ ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ MasterChef Khmer ឬ ទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៩ ៨៨៨ ៧៧៣ និង ០៦១ ៥៥៥ ៤២៨៕