(ភ្នំពេញ)៖ យុទ្ធសាស្រ្តវាយរហ័ស ដករហ័ស ស្មានមិនត្រូវមែន OPPO កំដៅសាច់ដុំភ្នែកអ្នកទស្សនាជាមួយរូបរាងដ៏ស្រស់សង្ហា និងចំនួនមានកំណត់ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែថ្ងៃនេះក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា បានប្រកាសតម្លៃលក់ផ្លូវការនៃម៉ូឌែលថ្មី OPPO Reno FC Barcelona Edition។
ឌែលថ្មី OPPO Reno FC Barcelona Edition ដែលជាទូរស័ព្ទតំណាងឱ្យការសហកាគ្នាយ៉ាងស្អិតរមួតជាថ្មី ជាមួយនឹងក្លិបបាល់ទាត់ Barcelona បង្កើតបានជាទូរស័ព្ទថ្មីបែប Premier មួយម៉ូឌែល ដែលលើសពីការពេញចិត្តរបស់ Fan និងក្រុមអ្នកគាំទ្រលើវិស័យបាល់ទាត់ទាំងអស់ បណ្តាលឱ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយម៉ូឌែល OPPO Reno FC Barcelona Edition នេះមានតម្លៃ ៩៩៩ដុល្លា ជាតួរលេខដែលល្អ គ្មានគូរប្រៀបតែម្តង។
កន្លងមក OPPO ធ្លាប់បានប្រកាសហើយថា វាមានចំនួនកំណត់ត្រឹមតែ ៦៨គ្រឿងប៉ុណ្ណោះ ទាំងគេទាំងខ្ញុំ គិតថាហោចណាស់មួយគ្រឿង ក៏តម្លៃជាង១ពាន់ដុល្លាដែរ ព្រោះតម្លៃលក់របស់វានៅតំបន់អឺរ៉ុបគឺជាង១ពាន់ដុល្លាឯណោះ! មានណា OPPO លេងមួយក្បាច់នេះបាក់ចង្កេះ Fan តែម្តង។ ព្រោះមើលទៅទោះបីជាវាមានតម្លៃជាង១ពាន់ដុល្លាក្តី ក៏វានៅតែមានអ្នកទិញដែរ ព្រោះឱកាសដ៏ពិសេសបែបនេះមិនងាយមានទេលោកព្រះ ព្រោះមិនមែននៅសុខៗ គេទៅធ្វើ Edition ឡើងកប់ស៊េរីដល់ម្លឹងឡើយ គ្រាន់តែបញ្ជូលជាមួយ Brand Barcelona ហ្នឹងក៏មិនអស់តិចដែរ។
មកដល់ចំណុចនេះ តើបងប្អូនណាខ្លះដែលជាអ្នកគាំទ្រលើកីឡាករល្បីៗក្នុងក្លិប Barcelona និង អ្នកស្នេហាវិស័យបាល់ទាត់ មានអារម្មណ៍ម៉េចដែរពេលនេះ នៅចង់បានទៀតអត់ ឬតម្លៃប៉ុណ្ណឹងគិតថាល្មម ឬវាថ្លៃពេក ឬមួយស៊ីផុយ។
សម្រាប់ Admin វិញគឺស្រលាញ់ខ្លាំងតែម្តង បន់ឱ្យតែដល់ថ្ងៃប្រកាសលក់ដើម្បីទៅទិញមួយគ្រឿងនឹងគេ ព្រោះវាមានតែ៦៨គ្រឿង អីញ្ជឹងបានន័យថា Admin ជាមនុស្សពិសេសក្នុងចំណោមមុស្ស៦៨នាក់ផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជាហើយ ថាមិនត្រូវហេងស៊យ ទិញមិនទាន់គេទៀត បើវាតិចយ៉ាងនេះ ហើយតម្លៃល្អបែបនេះ រកឯណាបាន ដូច្នេះតោះចាំអង្កាល ទៅរកមើលតាមហាងទូរស័ព្ទសិន៕