(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានធ្វើការណែនាំទៅលើមធ្យោបាយធ្វើដំណើរផ្សេងៗ ចំនួន១១៩គ្រឿង ដើម្បីឲ្យគោរពច្បាប់ចរាចរណ៍ ប្រៀបដូចជាការ «ចេះស្រលាញ់អាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ» ក្រោយពីដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជូនប្រជាពលរដ្ឋ។
ក្នុងចំណោមមធ្យោបាយទាំង១១៩គ្រឿងនោះរួមមាន រថយន្ដទេសចរ៣៩គ្រឿង, រថយន្ដដឹកអ្នកដំណើរ២៧គ្រឿង និងទោចក្រយានយន្ដ៥៣គ្រឿង។
ប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ គឺបានអនុវត្តឡើងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចាប់ពីម៉ោង១៩ ដល់ម៉ោង២១យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌ ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងមានការចូលរួមដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធខណ្ឌ មន្ត្រីរដ្ឋបាលសាលាខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៧ សរុបចំនួន៣៨នាក់។
ជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំពោះអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយបទល្មើសផ្សេងៗ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ នៅពេលរាត្រីនេះដែរ បានធ្វើការណែនាំទៅលើមធ្យោបាយធ្វើដំណើរបាន ចំនួន១១៩គ្រឿង ក្នុងនោះមានរថយន្ដទេសចរ៣៩គ្រឿង រថយន្ដដឹកអ្នកដំណើរ ២៧គ្រឿង ទោចក្រយានយន្ដ ៥៣គ្រឿង និងពុំមានអ្វីសំខាន់លើសពីនេះ គួរឲ្យកត់សម្គាល់នោះទេ ក្នុងការអនុវត្តសំដៅដើម្បីសេចក្តីសុខសុវត្ថិភាព ប្រកបដោយភាពសុខសាន្តជូនប្រជាពលរដ្ឋ៕