(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

សម្រាប់ការផ្អាកផ្គត់ផ្គង់ទឹកនេះ មានរយៈពេល៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់៕