(ភ្នំពេញ)៖ មកដល់ពេលនេះ និមិត្តសញ្ញា FC Barcelona គឺជានិមិត្តរូបដែលបង្ហាញពីស្មារតីរួបរួមគ្នាជាថ្លុងមួយ របស់ក្រុមកីឡាករបាល់ទាត់ ដ៏ល្បីល្បាញលើពិភពលោក Barca ដូច្នេះទូរស័ព្ទស្មាតហ្វូនម៉ូឌែលថ្មី OPPO Reno FC Barcelona Edition គឺជាតួរអង្គដ៏មានសារៈសំខាន់ ដើម្បីជំរុញលើកទឹកចិត្តក្រុមកីឡាករ និងក្រុមអ្នកគាំទ្រឱ្យកាន់តែខិតមកជិតគ្នា និងការផ្តល់កម្លាំងចិត្តឱ្យគ្នាកាន់តែល្អជាងមុន។
វាជាប្រភេទទូរស័ព្ទថ្មីដែលបានបង្កើតឡើងដោយកាសហការគ្នាដ៏ជិតស្និតតែមួយគត់ រវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និងក្លិបបាល់ទាត់ Barca នឹងជាការបង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ក្នុងឆ្នាំ២០១៩នេះ ដែលធ្វើឱ្យទូរស័ព្ទមួយម៉ូឌែលនេះ មើលទៅកាន់តែស្និតស្នាល និងកាន់តែបន្ស៊ីគ្នាក្នុងស្មារតីជាក្រុម។
លោកអ្នកអាចឃើញ Logo ថ្មីដែលស្ថិតនៅផ្នែកខាងក្រោយទូរស័ព្ទមានអក្សរ FCB ពណ៌មាស រាងព្រិលៗបន្តិច រំលេចចេញមក ដើម្បីបង្ហាញពី ភាពអង់អាចក្លាហាន របស់ក្រុមកីឡាករបាល់ទាត់ Barcelona ឆ្ពោះទៅមុខឥតងាករេ។ ចំណែក Logo ពានរង្វាន់មាសតំណាង ឱ្យនិមិត្តសញ្ញាក្រុមវិញ ក៏មិនធម្មតាដែរ ដែលនេះ គឺកត្តាដែលធ្វើឱ្យ Fan ឈ្លក់វង្វេងជាមួយនឹងវា និងអមជាមួយនឹងអក្សរពណ៌មាសតូចៗ នៅខាងក្រោមតំណាងឱ្យដៃគូសហការគ្នាជាកិត្តិយសបំផុត សម្រាប់អនាគតដ៏ភ្លឺស្វាងរវាងភាគីទាំងពីរ។ ម៉ូឌែល OPPO FC Barcelona ជំនាន់មុន មានភាពសាមញ្ញទាំងពណ៌ ទាំងការរចនារូបរាងខាងក្រៅ ប៉ុន្តែមើលទៅនៅតែ Cool ដដែល វានៅតែជាជម្រើសល្អសម្រាប់ Fan Barcelona និងអ្នកនិយមចូលចិត្តមើលបាល់ទាត់។
អ្វីដែលកាន់តែពិសេសនោះ គឺ OPPO ម៉ូឌែលនេះបានរចនា Special Edition ជាមួយនឹងម៉ូឌែលស៊េរីថ្មី និងទំនើបចុងក្រោយរបស់ខ្លួន OPPO Reno 10X Hybrid Zoom ដែលមានបង្កប់បច្ចេកវិទ្យា 60X Digital Zoom ធ្វើឱ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការ Zoom យកកីឡាករ ដែលលោកអ្នកពេញចិត្ត និងអាចទស្សនាការប្រកួតបានកាន់ជិតភ្នែករបស់លោកអ្នក ប៉ុន្តែវាប្រហែលជាមានអ្វីដែលលើស ពីការគិតរបស់ពួកយើង ទាំងអស់គ្នា។ ដូច្នេះមានតែរង់ចាំមើលតាមរយៈ Page ផ្លូវការតែប៉ុណ្ណោះ https://www.facebook.com/OPPOCAMBODIA/