Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែកក្កដា៖ បង្ក្រាប១១ករណី ឃាត់ខ្លួន១៦នាក់

29-07-2019 17:32

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១១ករណី ក្នុងនោះករណីប្រើប្រាស់៣ករណី និងជួញដូរ៨ករណី ឃាត់ខ្លួនជនសង្ស័យ១៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,៩៥៣ករណី ឃាត់មនុស្ស១០,៨៩៧នាក់ (ស្រី៧៥៩នាក់)ក្នុងនោះមានជនបរទេស១៨៧នាក់ (ស្រី៤០នាក់)៕