(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៧កន្លែង សរុបទុនវិនិយោគជិត៤០លានដុល្លារអាមេរិក។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះថា គម្រោងវិនិយោគទាំង៧នោះរួមមាន៖
១៖ ក្រុមហ៊ុន ZHEJIANG HAINIX SOFA CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគប្រមាណ ១.២លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៥កន្លែង។
២៖ ក្រុមហ៊ុន T-NICE INTERNATIONAL PACKING (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រ តម្លើងម៉ាស៊ីនវេចខ្ចប់ មានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៦កន្លែង។
៣៖ ក្រុមហ៊ុន JIANZHONGRUI ELECTRONICS TECHNOLOHGY (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអេឡិកត្រូនិច មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧កន្លែង។
៤៖ ក្រុមហ៊ុន PU ER TE CABINET (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគប្រមាណ ៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៨កន្លែង។
៥៖ ក្រុមហ៊ុន CAMBODIAN GOLDEN COAST WOOD PRODUCTS CO.,LTD. គម្រោងបង្កើតរោងចក្រ ផលិតទូដាក់ឥវ៉ាន់ ក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦៥កន្លែង។
៦៖ ក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំសាងសង់ផ្ទះ និងសម្ភារៈសំណង់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០កន្លែង។
៧៖ ក្រុមហ៊ុន TB FLOORING (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន១៥លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣កន្លែង៕