(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,០៨២គ្រឿង រកឃើញល្មើសច្បាប់១,២១១គ្រឿង (ម៉ូតូ៥៩%) អប់រំ៦០៥គ្រឿង និងផាកពិន័យ៦០៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែកក្កដានេះ ត្រួតពិនិត្យរួម បានចំនួន២,១៥១គ្រឿង, អប់រំ២១៨គ្រឿង និងផាកពិន័យ២៣២គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៤០,២៧៦គ្រឿង រកឃើញយានយន្តល្មើស៣២,៤៨៣គ្រឿង (ម៉ូតូ៦៨%) ក្នុងនោះអប់រំ១០,៤៩០គ្រឿង និងផាកពិន័យ២១,៩៩៣គ្រឿង៕