(ភ្នំពេញ)៖ MotulTech គឺជាផ្នែកមួយនៃក្រុម Motul ជាក្រុមឧស្សាហកម្មអន្តរជាតិបារាំង ដែលមានជំនាញក្នុងការផលិតប្រេងរំអិលគុណភាពខ្ពស់ មានរយៈពេល 166 ឆ្នាំមកហើយ។ MotulTech អភិវឌ្ឍ ផលិត និងលក់លើទីផ្សារ ឧស្សាហកម្ម ជាមួយប្រេងរំអិលមានបច្ចេកវិទ្យាខ្ពស់ សម្រាប់គ្រឿងចក្រ និងការកែច្នៃលោហធាតុ ក៏ដូចជាប្រេងរំអិល ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ជាមួយ ឧបករណ៍ ក្នុងឧស្សាហកម្ម។
MotulTech មានវត្តមាននៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក តាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួន ព្រមទាំងផលិតផល និងការស្រាវជ្រាវ អភិវឌ្ឍន៍។សព្វថ្ងៃនេះ ការដាក់បញ្ចូល MotulTech នៅទីផ្សារ កម្ពុជា ដែលជាទីផ្សារដ៏សំខាន់និងមានសក្តានុពល គ្រប់គ្រងដោយក្រុមហ៊ុនស៊ីន បូ ឌា អេនធើប្រាយ Sinbodia Enterprise បានទទួលសិទ្ធចែកចាយផ្តាច់មុខ។
តំណាងក្រុមហ៊ុននេះ បានឱ្យដឹងថា MotulTech ជាយីហោវ័យក្មេង ប៉ុន្តែវាមានការបង្កើតយ៉ាងរឹងមាំ ដោយឫសគល់នៃផលិតផលឧស្សាហកម្ម ក្នុង ក្រុមហ៊ុន ម៉ូទុល បានរឹងមាំដល់ឆ្នាំ1930 នៅពេលដែលម្ចាស់បានចាប់ផ្តើមបង្កើតផលិតផលធ្វើពីដែកពិសេស។ យីហោ MotulTech ត្រូវបានផុសឡើងជាផ្លូវការនៅឆ្នាំ 2003 ។ ភាពជាដៃគូជាមួយ Baraldi ជាម៉ាកដែលមានរយៈពេល100ឆ្នាំ នៃការផលិតប្រេងរំអិល ហើយ ត្រូវបានបង្កើតឡើងបីឆ្នាំក្រោយមក។ នៅក្នុងឆ្នាំ 2014 MotulTech ត្រូវបានដាក់ដំណើរការជាផ្លូវការនៅវៀតណាម ដែលការវិនិយោគលើរោងចក្រផលិត និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ត្រូវបានកសាង ឡើងយ៉ាងល្អ ដើម្បី ផ្តល់ជូននូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ មិនត្រឹមតែសម្រាប់ទីផ្សារវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅតាមបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកទៀតផង។
Motul មានបំណងក្លាយជាដៃគូដែលល្អឥត ខ្ចោះ ក្នុងការ ផលិតប្រេងរំអិល ដែលមានគុណភាពខ្ពស់ សម្រាប់ប្រើប្រាស់ជាមួយគ្រឿងចក្រគ្រប់ផ្នែក របស់ម៉ាស៊ីនបានផលិតចេញ និងដាក់ឲ្យដំណើរការ ក្នុងលក្ខខណ្ឌដ៏ប្រសើរបំផុតក្នុងមួយវដ្ដម៉ាស៊ីន ដែលផលិតផលរបស់ Motul ផ្តល់ជូនគ្រប់តម្រូវការ។
ជាពិសេស មានបម្រើសេវាកម្មបច្ចេកទេសជាច្រើន ដែលអ្នកប្រើចុងក្រោយ ជឿ ជាក់ចង់បានលើគុណភាពផលិតផល និងសេវាកម្ម ដើម្បីរក្សាឧបករណ៍សំខាន់ៗ ដែលកំពុងដំណើរការ ក្នុងលក្ខខណ្ឌខ្ពស់បំផុត។ផលិតផល MotulTech ត្រូវបានបង្កើតឡើង ដើម្បីបំពេញតាមតំរូវការផ្សេងៗ នៃឧស្សាហកម្មផ្សេងៗគ្នា ដូចជាការងារលោហៈ ឧស្សាហកម្មរថយន្ត ឧស្សាហកម្មចំណីអាហារ ការផលិតក្ដារបន្ទះនិងក្រដាស ឧស្សាហកម្មសំណង់ ការដឹកជញ្ជូនអ្នកដំណើរ ការដឹកជញ្ជូនទំនិញ ការជីករ៉ែជាដើម។
លើសពីនេះទៀត ក្រុមហ៊ុន Sinbodia Enterprise ក៏ទទួលខុសត្រូវផងដែរ ក្នុងការចែកចាយផលិតផលប្រេងរំអិល សម្រាប់ គ្រឿងចក្រ ធុនធ្ងន់ នៅក្រោមយីហោ Motul Tekma សម្រាប់ការប្រើប្រាស់លើផ្លូវដូចជាឡានធុនធ្ងន់ ឡានក្រុងឡានដឹកទំនិញ គ្រឿងចក្រសំណង់ និងផ្លូវដែកជាដើម។ ក្រុមហ៊ុននេះ បានបំពេញតំរូវការគ្រប់ប្រភេទ នូវប្រេងរំអិលជាមួយ គ្រឿងចក្រ ដែលម៉ាស៊ីនប្រើ ប្រាស់ប្រេង ម៉ាស៊ូត ដូចជា Hydraulic Fluid សម្រាប់ការពារ ប្រព័ន្ធ ស្អំ Coolant, Additives, Grease ជាដើម។ ជាងនេះទៅទៀត គោលបំណងផលិតផលិតផល ដែលមានគុណភាពខ្ពស់ ដើម្បីក្លាយជាក្រុមហ៊ុន ដែលអាចទុកចិត្តបានជាមួយនឹងអត្ថប្រយោជន៍សំខាន់ៗសម្រាប់ការការពារម៉ាស៊ីនល្អប្រសើរ ជួយសន្សំសំចៃប្រេងឥន្ធនៈ ពន្យារ អាយុកាលប្តូរប្រេង ឬក៏ចាក់បន្ថែម កាត់បន្ថយការបំភាយ ឧស្ម័នកាបូនជាតិពុល និងការការពារបរិស្ថាន។
ក្រៅពីផ្គត់ផ្គង់ផលិតផល ការផ្ដល់ សេវាកម្មបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យ មានភាព ខុសគ្នារវាងក្រុមហ៊ុន Motul និងក្រុមហ៊ុនដទៃ ដូច្នេះក្រុមហ៊ុននេះ បានចុះ ធ្វើការជាប់ជាមួយអតិថិជន ដើម្បីធានាបានថាឧបករណ៍គ្រឿងចក្រ មានដំណើការល្អ។ ដែលអ្នកជំនាញបច្ចេកទេសរបស់គេ ធ្វើការលើ៖
* ការចុះ ពិនិត្យ ស្រង់ទិន្នន័យដល់ទីកន្លែង និងអនុសាសន៍ពីផលិតផល ដោយមានជំនួយបច្ចេកទេស អ្នកជំនាញក្នុងការធ្វើឱ្យប្រសើរឡើង និងមានប្រសិទ្ធភាព
* មានការពិនិត្យលក្ខខណៈប្រេង ការវិភាគធ្វើតេស្ដិ៍ ល្បាយប្រេងរំអិល
* ពិនិត្យតាមដានស្ថានភាព លក្ខខណ្ឌឧបករណ៍គ្រឿងចក្រ ទីកន្លែងប្រើប្រាស់
* ផ្តល់ការណែនាំការរក្សាទុកប្រេងរំអិល និងការដឹកជញ្ជូន, ការរៀបចំឃ្លាំងផ្ទុកទំនិញ, និងអំពីសុខភាព សុវត្ថិភាព និង បរិស្ថាន (HSE), (5) ការបណ្តុះបណ្តាលពីបច្ចេកទេសប្រេងរំអិល។ក្រុមហ៊ុន មានទំនុកចិត្តចំពោះភាពជោគជ័យរបស់MotulTech នៅកម្ពុជា ហើយក្រុមហ៊ុន ស៊ីនបូឌា អេនធើ ប្រាយ Sinbodia Enterprise នឹងនាំយកមកនូវផលិតផល និងសេវាកម្មល្អបំផុតដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនកម្ពុជា។
ព័ត៌មានលម្អិត សូមទាក់ទង៖ ក្រុមហ៊ុនស៊ីនបូឌា អេនធើ ប្រាយ (ស៊ីនបូឌា) ផ្ទះលេខ 15 ផ្លូវលេខ 514 សង្កាត់បឹងកក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ៕