Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហេតុផលទាំង៥យ៉ាង ដែលគ្រប់គ្នានៅតែគាំទ្រ OPPO F11 Pro

29-07-2019 11:17

(ភ្នំពេញ)៖ អាចនិយាយបានថា ជាស៊េរីទូរស័ព្ទដែលមានប្រជាប្រិយភាពខ្លាំង នៅពេលដែលវត្តមានទូរស័ព្ទ OPPO ត្រកូល F នៅតែបន្ត និងមានអ្នកគាំទ្រមិនដាច់សូនៅក្នុងទីផ្សារទូរស័ព្ទទាំងនៅកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ មានហេតុផល៥យ៉ាង ដែលអ្នកទាំងអស់គ្នាគួរតែដឹងពីគុណសម្បត្តិ ដែលមានស្រាប់របស់ OPPO ត្រកូល F ជាពិសេស គឺម៉ូឌែលទំនើបចុងក្រោយ OPPO F11 Pro ទាំងបីពណ៌ ដែលមានពណ៌ Thunder Black, Aurora Green និងពណ៌ Waterfall Grey។

ហេតុផលទី១៖ នោះ គឺគុណតម្លៃ ដែលមានន័យថា ទោះវាមានតម្លៃត្រឹមតែ 359$ នេះក្តី គឺមនុស្សគ្រប់វ័យអាចទទួលយកបានទាំងអស់ ដោយវាមិនថ្លៃពេក និងមិនធូរថ្លៃពេក។

ហេតុផលទី២៖ គុណភាពថាមពលថ្មធំ 4000mAh និង មានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ហើយដូចអ្នកទាំងអស់គ្នាធ្លាប់ បានដឹងស្រាប់ហើយថា ត្រកូល F គឺចាប់ផ្តើមល្បីខ្លាំងតាំងពីជំនាន់ F9 មកម៉្លេះ! ដោយវាអាចសាកថ្ម ត្រឹមតែ៥នាទីប៉ុណ្ណោះ គឺឆាប់ពេញ និងអាចនិយាយគ្នាលេងបានរយៈពេលយូរ ដូច្នេះកាន់តែលែងមានបញ្ហាទៀត ហើយចំពោះម៉ូឌែល OPPO F11 Pro 128GB នេះ។

ហេតុផលទី៣៖ គឺទំហំផ្ទុកទិន្នន័យ ROM 128GB កាន់តែធំជាងមុនចំនួន២ដង និងទំហំ RAM 6GB ដែលជាមូលហេតុដ៏មានសារៈសំខាន់មួយ សម្រាប់អ្នកនិយមលេងហ្គេមអ៊ីនធើណែត ព្រោះវាអាចផ្ទុកនូវហ្គេមអនឡាញធំៗ បានកាន់តែច្រើនជាងមុនសម្រាប់លោកអ្នក មិនតែប៉ុណ្ណោះ ទំហំនេះអាចផ្តល់នូវគុណសម្បត្តិ ក្នុងការផ្ទុករូបភាពវីដេអូ និងរូបភាពសន្លឹកបានកាន់តែច្រើនមិនគួរឲ្យជឿ។

ហេតុផលទី៤៖ គឺគុណភាពកាម៉េរ៉ាក្រោយភ្លោះ 48MP អាចថតរូប Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត និងកាម៉េរ៉ាស៊ែលហ្វីបង្កប់ខ្លួនទំហំ 16MP រហូតដល់ Fan ខ្លះបានដាក់ឈ្មោះកាម៉េរ៉ារបស់វាថា ជាអ្នកជំនាញកែសម្ផស្សម៉ាអេមតែម្តង។

ហេតុផលទី៥៖ គឺការរចនារូបរាងខាងក្រៅដ៏ទាន់សម័យ និងទាក់ទាញជាមួយពណ៌ទាំងបី បែប High Class ព្រមជាមួយនឹងអេក្រង់លាតពេញ កម្រិត 6.5 FHD+ រហូតដល់ទៅ 93.1% ឯណោះ ដែលធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទកាន់តែមានភាពងាយស្រួល ក្នុងការទស្សនារូបភាពវីដេអូ និងរូបភាពផ្សេងៗ គ្មានការរំខានពីចន្លោះឆក និងត្រជាក់ភ្នែកថែមទៀតផង៕