(ភ្នំពេញ)៖ ក្រុមហ៊ុន ហេង ចេស្ដា បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបដិសេធ និងមិនទទួលខុសត្រូវចំពោះបុគ្គលិកណាមួយ ដែលយកឈ្មោះក្រុមហ៊ុនទៅប្រើប្រាស់ដោយខុសពីបទបញ្ជាផ្ទៃក្នុង ហើយថែមទាំងមិនស្ដាប់បង្គាប់ ឬបញ្ជាឲ្យកូនចៅណាម្នាក់ទៅទិញដីនោះទេ។
ក្រុមហ៊ុន ហេង ចេស្ដា តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ហេង ចេស្ដា មិនបានពាក់ព័ន្ធក្នុងរឿង ដីវត្តគោកបញ្ជាន់ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យនោះឡើយ ដូច្នេះសូមសាធារណជនកុំមានការភ័ន្ដច្រឡំ មកលើក្រុមហ៊ុន។
ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ហេង ចេស្ដា៖