(ភ្នំពេញ)៖ ថ្ងៃទី​ ២៧ ​ខែ កក្កដា ​ឆ្នាំ២០១៩ អ្នកសារព័ត៌មាន ​និង​ ភ្ញៀវកិត្តិយស ជាច្រើនបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការ។ UC គ្រុបបានបង្កើតឡើងចាប់ពីឆ្នាំ១៩៩០ ​រហូតដល់បច្ចុប្បន្ន​ ដោយមានការផ្ដល់សេវាកម្ម​ផ្នែករចនាម៉ូត​ មានបរិក្ខាសម្រាប់ផ្គត់ផ្គង់ ទាំងក្នុង និង​ ក្រៅអគារ​​ ការសាងសង់ ​និង​ការគ្រប់គ្រងអចលនទ្រព្យ។ ​

ដោយមានការប្រកាន់យកគោលនយោបាយ អាជីវកម្ម ដែលមាននិរន្តរភាព​ ដែលអាចអោយឃើញពី សមិទ្ធផលជាច្រើន នៅទូទាំងប្រទេសកម្ពុជា​ ទន្ទឹម នឹងស្ថិរភាព នយោបាយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៏ UC គ្រុបក៏បានបោះទុន លើវិស័យខុនដូ និងអគារការិយាល័យប្រណីតៗ របស់ខ្លួននៅរាជធានីភ្នំពេញ ២ រួចមកហើយគឺ The View Serviced Residence និង Golden One អគារការិយាល័យ​និង ខុនដូរ។ បច្ចុប្បន្ន UC គ្រុបមាន៣ គម្រោងកំពុងដំណើរការ​ នៅក្រុងព្រះសីហនុមាន២ និងនៅក្រុងភ្នំពេញមាន១​ គឺ Golden Tower 322 ដែលមានទីតាំងស្ថិតនៅ អគារ 60&62 ផ្លូវ322 សង្កាត់បឹងកេងកង១ ខណ្ឌ័ចំការមន រាជធានីភ្នំពេញ។​

GOLDEN TOWER 322 គឺជាអគារការិយាល័យបែបទំនើប ជាមួយ Premium Residence សម្រាប់រស់នៅបែបស៊ីវិល័យ ប្រកបដោយផាសុខភាព ​ដែលមានការសាងសង់ ផ្ទៃខាងក្រៅដោយកញ្ចក់​និង​រចនាម៉ូតខាងក្នុងអគារការិយាល័យបែប Google Office ជាមួយពណ៌ចម្រុះមុនគេបង្អស់ នៅប្រទេសកម្ពុជា​​ បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ ​ជណ្តើរយន្តប្រអប់​ ម៉ាស៊ីនស្កេនមុខ​និង QR Code ហើយក៏ជាតំបន់ដែលមានសក្តានុពល នៅរាជធានីភ្នំពេញ ​ដែលហ៊ុព័ទ្ធទៅដោយ សាលារៀនអន្តរជាតិ​ មន្ទីរពេទ្យ​ ធនាគារ ​ផ្សារទំនើប​ ភោជនីយដ្ឋាន​ ហាងកាហ្វេជាច្រើន​និង​ជាតំបន់ប្រមូលផ្តុំទៅដោយស្ថានទូតអន្តរជាតិ។

អគារ GOLDEN TOWER 322​ មាន ៤២ជាន់ ​កម្ពស់សរុប ១៧០ម៉ែត្រ​ ហើយជម្រៅនៃការបុកគ្រឹះ របស់អគារដល់ទៅ ៤១ម៉ែត្រ មានជាន់ ក្រោមដី ៣ ជាន់សម្រាប់ចតយាន្តជំនិះ។ នៅជាន់ផ្ទាល់ដី មានច្រកចេញចូល២​និង​ជណ្តើរយន្តដាច់ដោយឡែកពីគ្នា រវាង បុគ្គលិកធ្វើការ​និង​អ្នករស់នៅ ​ក៏មានសួនច្បារ ផ្សារទំនើបគិតលុយដោយស្វ័យប្រវត្តិ​មានកន្លែងទទួលភ្ញៀវ​មានហាងកាហ្វេសម្រន់ និង​បន្ទប់បោះពុម្ភឯកសារ។ ជាន់ទី១ ដល់ជាន់ទី៣ គឺជាចំណតចតរថយន្ត ​រីឯជាន់ទី៥ ដល់ទី២៩ គឺ ជាការិយាល័យ ​ចំណែកឯជាន់ទី៣០ គឺសម្រាប់បុគ្គលិកសម្រាក និង អាចបំពេញការងារ​និង​ មានអាហារដ្ឋាន ​បន្ទប់សម្រាប់ធ្វើកម្មវិធីផ្សេងៗ​ បន្ទប់ប្រជុំតូចធំ។ ​ជាន់ទី​៣១​ដល់​ទី៤០​គឺ ​Premium Residence។ ជាន់ទី​៤១​គឺPenthouse ​និងជាន់ ​ដំបូលគឺជា ជាន់សម្រាប់អ្នកស្នាក់នៅប្រើប្រាស់ មានដូចជា Sky Bar បន្ទប់ហាត់ប្រាណ ​អាងហែលទឹក មានប្រវែង២៧ម៉ែត្រ ​បន្ទប់ស្ទីម​ និងបន្ទប់សូណា។

Office Space មាន៣ប្រភេទជាជម្រើសសម្រាប់អតិថិជន
- King Type ,
2. Knight type
3. Queen Type
Premium Residence មាន៤ប្រភេទជាជម្រើសសម្រាប់អតិថិជន
1. Studio
2. One Bed Room,
3. One + One Bed room
4. Two Bed Room
ប្រញាប់រួសរាន់ឡើង ប្រាក់កក់ដំបូងត្រឹមតែ ​២០០០ដុល្លារ តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញទៅកាន់ Showroom ដែលមានអាស័យដ្ឋាននៅអគារលេខ ២៣៩ ​ផ្លូវ៦៣ កែងផ្លូវ ៣៩២​ សង្កាត់បឹងកេងកង I ខណ្ឌ័ចំការមន ​រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 070 515 322 / 099 515 322 (ខ្មែរ-​ចិន-​អង់គ្លេស​និង​ជប៉ុន)៕