គ្រឿងញៀនបំផ្លាញគ្រួសារអ្នក! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែកក្កដា៖ បង្ក្រាប៣៥ករណី ឃាត់ខ្លួន៧៧នាក់
28-07-2019 17:35
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៥ករណី ក្នុងនោះករណីប្រើប្រាស់១៥ករណី និងជួញដូរ២០ករណី ឃាត់ខ្លួនជនសង្ស័យ៧៧នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤,៩៤២ករណី ឃាត់មនុស្ស១០,៨៨១នាក់ (ស្រី៧៧៤នាក់)ក្នុងនោះមានជនបរទេស១៨៧នាក់ (ស្រី៤០នាក់)៕