(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៤,៧៩៨គ្រឿង រកឃើញល្មើសច្បាប់ ៦០៨គ្រឿង (ម៉ូតូ៥៨%) អប់រំ ២៤៨គ្រឿង និងផាកពិន័យ ៣៦០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៨ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ២,៥១៨គ្រឿង, អប់រំ ១០៤គ្រឿង និងផាកពិន័យ ១៨២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣៥,១៩៤គ្រឿង រកឃើញយានយន្តល្មើស ៣១,២៧២គ្រឿង (ម៉ូតូ៦៩%) ក្នុងនោះអប់រំ ៩,៨៨៥គ្រឿង និងផាកពិន័យ ២១,៣៨៧គ្រឿង (ម៉ូតូ៧២គ្រឿង)៕