(ភ្នំពេញ)៖ គតិបណ្ឌិត និងសុភាសិតចំនួន១០ សម្រាប់សប្ដាហ៍ថ្មីនេះ រួមមាន៖
១៖ បុគ្គលគួរតម្កល់ខ្លួនឯងឱ្យតាំងនៅក្នុងគុណធម៌ដ៏សមគួរជាមុនសិន ចាំប្រដៅអ្នកដទៃជាក្រោយ (ព្រះពុទ្ធ)។
២៖ បើចាប់ត្រីមិនបាន សូមកុំបន្ទោសសមុទ្រ (សុភាសិតក្រិច)។
៣៖ កុំនិយាយថាមិនអាច ប្រសិនបើអ្នកមិនទាន់សាកល្បងធ្វើ (ស្ទីវ ចប)។
៤៖ ថ្ងៃនេះលំបាក ថ្ងៃស្អែកលំបាក ថ្ងៃបន្ទាប់នឹងល្អប្រសើរ (ជេក ម៉ា)។
៥៖ បើអ្នកព្រមលំបាកជាមួយការងារនៅថ្ងៃនេះ ថ្ងៃស្អែកមានការងារច្រើន នោះអ្នករឹតតែលំបាកថែមទៀត (អនាមិក)។
៦៖ ដើមឈើដ៏ធំមួយ ពីដំបូងក៏គ្រាន់តែជាគ្រាប់ពូជតូចមួយប៉ុណ្ណោះ (សុភាសិតខ្មែរ)។
៧៖ អ្នកដឹងត្រូវធ្វើ អ្នកយល់ត្រូវបង្រៀន (សុភាសិតក្រិច)។
៨៖ អាការៈត្រេកអរពេក ស្លន់ស្លោពេក ឬអស់សង្ឃឹមពេក មិនអាចធ្វើជាម្ចាស់លើខ្លួនឯងបានឡើយ (សុភាសិតចិន)។
៩៖ មនុស្សបង្កើតព្រះទៅតាមការស្រមៃរបស់ខ្លួន (Xenophanes ទស្សនវិទូក្រិចមុនសូក្រាត)។
១០៖ សៀវភៅដែលជួយអ្នកច្រើនបំផុត គឺសៀវភៅដែលធ្វើឱ្យអ្នកគិតច្រើនបំផុត (ធីឌឺ ផាឃី)៕