(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសពរបស់លោកស្រី ស៉ឹង ស៉ីយុត សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការ អប់រំ យុវជន កីឡា វិចិត្រសិល្បៈ និងទេសចរណ៍ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

លោក អ៉ិត សំហេង បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធសពលោកស្រី ស៉ឹង ស៉ីយុត ឱ្យបានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកស្រី ស៉ឹង ស៉ីយុត បានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ នាវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩។ សពលោកស្រី ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបូជាសព នឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៨៖៣០ព្រឹក នៅទីវាលមុចវត្តបុទុមវតី៕