Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងអនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងធម្មការ ៥រូប

28-07-2019 11:14

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនាចំនួន ៤រូប ព្រមទាំងតែងតាំងទីប្រឹក្សាដែលមានឋានៈស្មើអនុរដ្ឋលេខាធិការចំនួន ១រូប ផងដែរ។

លោក ហ៊ឹម និមល អ្នកនាំពាក្យក្រសួងធម្មការ បានឱ្យដឹងថា ការតែងតាំងអនុរដ្ឋលេខាធិការក្រសួងនេះ គឺដើម្បីបន្ថែមថ្នាក់ដឹកនាំទទួលបន្ទុកការងារ ធ្វើឱ្យប្រសិទ្ធភាពការងារកាន់តែមានភាពរលូន។

លោកបានបន្តថា បូករួមទាំងថ្នាក់ដឹកនាំដែលត្រូវបានតែងតាំងខាងលើនេះ ក្រសួងធម្មការ និងសាសនាមានរដ្ឋលេខាធិការចំនួន ១២រូប ខណៈអនុរដ្ឋលេខាធិការមានចំនួន ២០នាក់។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖