(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៧០នាក់ ចុះពិនិត្យមូលដ្ឋានកងទ័ពជើងទឹករាម, ឃើញថា មិនមានអ្វីប្រែប្រួលដូចសារព័ត៌មានបរទេសចុះផ្សាយទេ (ចុចអាន)
២៖ អគ្គស្នងការនគរបាលជាតិ នឹងប្រើគ្រប់មធ្យោបាយ ដើម្បីតាមចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់ (ចុចអាន)
៣៖ លោក ពុយ គា អ្នកព័ត៌មានដ៏ល្បីល្បាញរបស់ជប៉ុន Kyodo ឃើញថា មិនមានមូលដ្ឋានទ័ពចិននៅកម្ពុជាឡើយ (ចុចអាន)
៤៖ លោក ផៃ ស៊ីផាន អះអាងថា កម្ពុជាគ្មានជំហរប្តឹងកាសែត Wall Street ឡើយ ដោយគ្រាន់តែការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកម្ពុជា (ចុចអាន)
៥៖ មហាអំណាចចិនចេញមុខប្រកាសអះអាងថា «គ្មាន កិច្ចព្រមព្រៀងសម្ងាត់ ណាមួយជាមួយ កម្ពុជាឡើយ វាជាព័ត៌មានមិនពិត» (ចុចអាន)
៦៖ លោក ផៃ ស៊ីផាន ច្រានចោលការបំភ្លៃព័ត៌មានអំពីការលើកពេលប្រជុំគណៈរដ្ឋមន្រ្តី (ចុចអាន)
៧៖ កម្ពុជាប្រាប់អាមេរិក កុំឲ្យយករឿងនយោបាយមកវាយតម្លៃ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ចុចអាន)
៨៖ លោក គង់ គាំ អះអាងថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជា» ដែលសភាអាមេរិកអនុម័ត ប្រៀបដូច «ទីងមោង» (ចុចអាន)
៩៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រតិកម្មនឹងការប្រកាសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពីសិទ្ធិមនុស្សនៅកម្ពុជា (ចុចអាន)
១០៖ តុលាការនឹងបន្តជំនុំជម្រះរឿងក្ដី អតីតបុគ្គលិកវិទ្យអាស៊ីសេរីទាំងពីររូប នៅថ្ងៃទី០៩ ខែសីហា (ចុចអាន)