លោក ឌី វិជ្ជា ចុះពិនិត្យមើលការបង្ហាត់បង្រៀនកុមារ ឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក
27-07-2019 15:07
(ស្វាយរៀង)៖ លោក ឌី វិជ្ជា ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា (ស.ស.យ.ក) ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យមើលសកម្មភាព នៃកម្មវិធីការបង្ហាត់បង្រៀនកុមារ ឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់ទឹក។
កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្រោមប្រធានបទ «ចូលរួមកាត់បន្ថយករណីគ្រោះថ្នាក់លង់ទឹកចំពោះកុមារ, NO KIDS DROWN» របស់យុវជនខេត្តស្វាយរៀងផ្ទាល់ ក្នុងសាលាបឋមសិក្សា ព្រះសីហនុ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ការរៀបចំកម្មវិធីបង្ហាត់បង្រៀនកុមារ ឲ្យចេះសង្គ្រោះខ្លួនឯងពេលលង់នេះ ជាការផ្តួចផ្តើម និងឧបត្ថម្ភដោយ លោក ឌី វិជ្ជា ផ្ទាល់តែម្តង៕